ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជាប្តីបានស្លា.ប់ ខណៈប្រពន្ធ និងកូន២នាក់ទៀតរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ នៅ​លើ​ដងផ្លូវ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧១ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ…

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ នៅ​លើ​ដងផ្លូវ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧១ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ រវាង​រថយន្ត និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ។ អ្នក​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ផង​ដែរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា​នេះ នៅ​លើ​ផ្លូវ​លេខ​៧១ ចំណុច​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក​ហ្វុ​យ​ស្សូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម​.3A-8932 សណ្តោង​រ៉ឺ​ម៉ក ស្លាក​លេខ កំពង់ចាម​.4A-0789 បើកបរ​ដោយ​ឈ្មោះ អ៊ា​ង សុភា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​គោក​ល្វៀង ឃុំ​កណ្តាល​ជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បើកបរ​ពី​ត្បូង​ទៅ​ជើង​បាន​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ក្រហម គ្មាន​អត្តសញ្ញាណ បើកបរ​ដោយ​ឈ្មោះ យន់ វី​លា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាតិខ្មែរ អ្នក​រួម​ដំណើរ​ចំនួន​០៣​នាក់ មាន​១.​ឈ្មោះ ខ្លឹម ឡា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជាតិខ្មែរ​ជា​ប្រពន្ធ ២.​ឈ្មោះ សីហា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជាតិខ្មែរ​ជា​កូន ៣.​ឈ្មោះ វី​ហ្សា ភេទ​ស្រី អាយុ​១​ឆ្នាំ ជាតិខ្មែរ​ជា​កូន ទាំង​៤​នាក់​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បើកបរ​ពី​ជើង​ទៅ​ត្បូង ។

មូលហេតុ​បណ្តាល​មក​ពីរ​អ្នកបើកបរ​រថយន្ត បើកបរ​ធ្វេសប្រហែស រីឯ​អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន ។

ក្នុង​ករណី​នេះ បណ្ដាល​ឱ្យ​សា្ល​.​ប់​មនុស្ស ប្រុស​០១​នាក់ ឈ្មោះ យន់ វី​លា (​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​) និង​របួសធ្ងន់​០១​នាក់ ស្រាល​០២​នាក់ ។ ១.​ឈ្មោះ ខ្លឹម ឡា​រី កម្រិត​ស្រាល (​ប្រពន្ធ​) ២.​ឈ្មោះ សីហា កម្រិត​ធ្ងន់ (​កូន​) ៣.​ឈ្មោះ វី​ហ្សា កម្រិត​ស្រាល (​កូន​) ខូចខាត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​០១​គ្រឿង (​កម្រិត​ធ្ងន់​) និង​រថយន្ត​០១​គ្រឿង (​កម្រិត​ស្រាល​) ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​បុរស​អ្នក​ស្លា​.​ប់​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ