ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​.​យ​តាម​ដែនអាកាស​លើ​ពន្ធនាគារ​យេ​ម៉ែ​ន ផ្តាច់ជីវិត​មនុស្ស​ជាង ៧០​នាក់

2 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​ដោយ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​លើ​មណ្ឌល​ឃុំឃាំង​ប្រទេស​យេ​ម៉ែ​ន ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង ៧០​នាក់​បាន​ស្លា​.​ប់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ កន្លែង​ឃុំឃាំង​ស្ថិត​ក្នុង​ទីក្រុង Saada ដែល​ជាទី​តាំង​ដ៏​រឹង​មាំ​របស់​ក្រុម​ឧទ្ទាម Houthi…

អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​ដោយ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​លើ​មណ្ឌល​ឃុំឃាំង​ប្រទេស​យេ​ម៉ែ​ន ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង ៧០​នាក់​បាន​ស្លា​.​ប់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។

កន្លែង​ឃុំឃាំង​ស្ថិត​ក្នុង​ទីក្រុង Saada ដែល​ជាទី​តាំង​ដ៏​រឹង​មាំ​របស់​ក្រុម​ឧទ្ទាម Houthi ត្រូវ​បាន​វា​.​យ​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ មនុស្ស​រាប់រយ​នាក់​ផង​ដែរ​រង​របួស​ក្នុង​ហេតុការណ៍​នោះ​។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា “​ការ​វា​.​យ​ប្រហារ​ត្រូវ​តែ​ប​ញ្ឍ​ប់​” ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​វា​.​យ​ប្រហារ​នៅ​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ​។

កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ធ្វើការ​ប្រយុទ្ធ​ជាមួយនឹង​ក្រុម​ឧទ្ទាម Houthi ចាប់តាំងពី​ឆ្នាំ ២០១៥​មក​ម្លេះ​។

ជន​ស៊ី​វិល​រាប់​មុ​ឺ​ន​នាក់ រួម​មាន​កុមារ​ជាង ១០.០០០​នាក់ ត្រូវ​បាន​ស​ម្លា​.​ប់ ឬ​រង​របួស​ដោយសារ​ការ​ប្រយុទ្ធ​គ្នា ខណៈ​មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​ផ្លាស់​ទីលំនៅ​ដែល​ភាគច្រើន​កំពុង​ស្ថិត​នៅ​ក្បែរ​គ្រោះ​ទុរភិក្ស​។

តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​វា​.​យ​ប្រហារ ក្រុម​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​រក​ឃើញ​សាកស​.​ព និង​បាន​ទាញ​ពួក​គេ​ចេញពី​គំនរ​បាក់​បាក់ ហើយ​ក្តី​សង្ឃឹម​ចំពោះ​ការ​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ស្តួចស្តើង​ណាស់​។

ចំនួន​អ្នក​ស្លា​.​ប់​ពិតប្រាកដ​ពី​ការ​វា​.​យ​ប្រហារ​នៅ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ ប៉ុន្តែ​អង្គការ​ពេទ្យ​គ្មាន​ព្រំដែន (Médecins Sans Frontières) បាន​និយាយ​ថា មនុស្ស​យ៉ាងតិច ៧០​នាក់​បាន​ស្លា​.​ប់ ហើយ​ចំនួន​នោះ​នឹង​អាច​កើនឡើង​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ