ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរដុសធ្មេញមុន ឬ ក្រោយអាហារពេលព្រឹក?

4 ខែ មុន

តើអ្នកមានដែរឆ្ងល់ដែរឬអត់អំពីពេលវេលាដុសសម្អាតធ្មេញរបស់អ្នក? តើវាគួរតែធ្វើឡើងនៅពេលព្រឹកមុន ឬ ក្រោយពេលញ៉ាំអាហារពេលព្រឹក? តើមួយណាប្រសើរជាង? មនុស្សមួយចំនួននិយាយថា ការដុសធ្មេញនៅពេលព្រឹកមុនពេលទទួលទានអាហារ គឺល្អបំផុត ព្រោះថាអ្នកនឹងការពារធ្មេញពីការប្រឡាក់ស្នាមអាហារ និងភេសជ្ជៈ…

តើអ្នកមានដែរឆ្ងល់ដែរឬអត់អំពីពេលវេលាដុសសម្អាតធ្មេញរបស់អ្នក? តើវាគួរតែធ្វើឡើងនៅពេលព្រឹកមុន ឬ ក្រោយពេលញ៉ាំអាហារពេលព្រឹក? តើមួយណាប្រសើរជាង? មនុស្សមួយចំនួននិយាយថា ការដុសធ្មេញនៅពេលព្រឹកមុនពេលទទួលទានអាហារ គឺល្អបំផុត ព្រោះថាអ្នកនឹងការពារធ្មេញពីការប្រឡាក់ស្នាមអាហារ និងភេសជ្ជៈ ដែលនៅសល់ពីម្សិលមិញ។ អ្នកផ្សេងទៀតនិយាយថា វាមិនសំខាន់ទេនៅពេលដែលអ្នកធ្វើវា ដរាបណាអ្នកធ្វើវាយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ អ្នកខ្លះថាអ្នកគួរតែដុសធ្មេញ ក្រោយពេលញ៉ាំអាហារពេលព្រឹក។ តើពេលណាទៅទើបល្អសម្រាប់ការដុសធ្មេញ?

Picture

នៅពេលអ្នកគេង បាក់តេរីនៅក្នុងមាត់របស់អ្នកបញ្ចេញអាស៊ីត ដែលអាចធ្វើឱ្យខូចស្រទាប់ធ្មេញរបស់អ្នក។ ការដុសធ្មេញក្រោយពេលភ្ញាក់ពីគេង បំបាត់ក្លិនមាត់នៅពេលព្រឹក និងការពារស្រទាប់ខាងក្នុងរបស់អ្នកពីជាតិអាស៊ីតនៅក្នុងអាហាររបស់អ្នក។ ការ​ដុស​សម្អាត​មុន​អាហារ​ពេល​ព្រឹក ​ក៏​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា ​នឹង​ចាប់ផ្តើម​ផលិត​ទឹកមាត់​របស់​អ្នក ហើយ​ទឹកមាត់​ជួយ​អ្នក​បំបែក​អាហារនៅពេលដែលអ្នកចាប់ផ្តើមទទួលទាន។

យោងតាមអ្នកជំនាញ ពេលវេលាដ៏ល្អបំផុតដើម្បីដុសធ្មេញរបស់អ្នក គឺមួយម៉ោងបន្ទាប់ពីញ៉ាំអាហារពេលព្រឹក ជាពិសេសបន្ទាប់ពីញ៉ាំអាហារដែលមានជាតិអាស៊ីត។ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាហារពេលព្រឹក អ្នកនឹងធ្វើឱ្យធ្មេញឆាប់សឹក ព្រោះតែជាតិអាស៊ីតពីអាហារនៅមានលើធ្មេញ ដែលធ្វើឱ្យធ្មេញទន់។ ពេលធ្មេញទន់បែបនេះ ការដុសធ្មេញនឹងបណ្តាលឱ្យងាយសឹក។

ការរង់ចាំមួយភ្លែត បន្ទាប់ពីអាហារពេលព្រឹកមុនពេលដុសធ្មេញ គឺជាវិធីដ៏ល្អបំផុតដើម្បីការពារស្រទាប់ធ្មេញរបស់អ្នក។ លើសពីនេះ អ្នកអាចទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ ឬផឹកទឹកបន្ទាប់ពីញ៉ាំអាហារ ដើម្បីសម្អាតធ្មេញរបស់អ្នកមុនពេលអ្នកដុសធ្មេញ៕