ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Rolls Royce ទើប​ទិញ​ថ្មី​ៗ មិន​ទាន់​ធ្វើ​ស្លាក​លេខ​ផង ជួប​គ្រោះ​​ម្តុំ​ស្តុបដេអិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ដ​ស៊េរី​ទំនើ​ប​​ម៉ាក Roll Roy ថ្មីស្រឡាងមួយគ្រឿង​ ម្ចាស់​ទើប​​នឹង​ទិញ​ថ្មី​ៗ មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​ផង ក៏​

រាជធានី​ភ្នំពេញ ​៖ រថយន្ដ​ស៊េរី​ទំនើ​ប​​ម៉ាក ​Rolls Royce ថ្មីស្រឡាងមួយគ្រឿង​ ម្ចាស់​ទើប​​នឹង​ទិញ​ថ្មី​ៗ មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​ផង ក៏​ត្រូវ​រថយន្ត​​ម៉ាក​សាំ​យ៉ុ​ង បុ.ក​ត្រូវ​ចំហៀង​ខាងស្ដាំ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ដាច់​កង់​ក្រោយ​មួយ​ចំហៀង រង​ការ​ខូចខាត​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ នៅ​ចំនុចម្តុំ​ស្តុ​ប ដេ​អិន ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​២១៥ សង្កាត់​មិត្តភាព ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត ​Rolls Royce រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បានបើក​​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៥ ក្នុង​ល្បឿន​លឿន​ល្មម ឆ្លងផ្លូវ​កម្ពុជា​ក្រោម ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BJ-0208 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​ ​ក្នុង​ល្បឿន​លឿន ក្នុងទិស​ដៅ​ពី​លិចទៅ​កើ​​ត មក​បុ.ក​​ចំ​រថយន្ដ​​ Rolls Royce របស់​​គាត់ ពី​ចំហៀង​ខាងស្តាំ ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​អោយ​រថយន្ត​​របស់​គាត់​ដាច់​កាឡេ​កង់​រង​ការ​ខូចខាត ទៅ​មុខ​លែង​រួច ។ ចំណែក​រថយន្ត​បង្ក បន្ទាប់​ពី​បង្កហេតុ​រួច​ មិន​បាន​ឈប់​ទទួលខុសត្រូវនោះ​​ទេ បែរជា​បន្ថែម​ល្បឿន ​បើក​គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ស្លាក​លេខ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​​កើត​​ហេតុ ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ទាក់ទងហៅ​រថយន្ដ​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ​និង​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​តាម​រយៈស្លាក​លេខ​ដែល​​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ដើម្បី​ឱ្យ​មក​​ទទួលខុសត្រូវ​ចំពោះ​កំហុស​ដែល​​ខ្លួន​បាន​បង្ក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ