ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍ពេលយប់ បញ្ច្រាសទិស រវាងម៉ូតូ និងឡាន ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ភាគីខាងម៉ូតូ ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែវ​ផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។…

ខេត្តព្រះសីហនុ៖ ភាគីខាងម៉ូតូ ស្លា.ប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវកែវ​ផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅ​បញ្ច្រាសគ្នា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៣០នាទីយប់។

សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើត​ឡើង រវាងម៉ូតូម៉ាក Winer X គ្មានស្លាកលេខ និងរថយន្ត ម៉ាក Tacoma ពណ៌ស ស្លាកលេខ 2BB 2580 ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលអោយរងរបួសធ្ងន់ ២នាក់ និងស្លា.ប់ម្នាក់។

អ្នកបើកម៉ូតូពីជើងទៅត្បូង ជិះគ្នា ៣នាក់ ១/ឈ្មោះ ហៀន គង់ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ស្លា.ប់) ២/ឈ្មោះ អួ ម៉ែត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ៣/ឈ្មោះ ខៀវ ពេជ្រ ពន្លឺ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)។

ស.ព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តកែវផុស។ ចំណែក​អ្នករងរបួស ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្រកាល់ម៉ែត្រ។ រីឯ​អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ រថយន្ត និងម៉ូតូ ត្រូវបានប៉ូលិស​ អូស​យកទៅរក្សាទុក នៅអធិការដ្ឋាន​នគរបាល​ស្រុកស្ទឹវហាវ ដើម្បីប​ន្តនីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ