ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាត់ស្នៀត! ដើរឆក់ត្រី តាមត្រពាំង បែរជាឆក់​ខ្លួនឯង!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ ដើរឆក់ត្រី តាមត្រពាំង មិនឃើញត្រឡប់មកផ្ទះវិញ ក៏ត្រូវអ្នកផ្ទះ តាមរក ឃើញដេកស្លា.ប់​ក្នុងទឹកថ្លុក សង្ស័យឆក់ខ្លួនឯង។ ហេតុការណ៍នេះ…

បន្ទាយមានជ័យ៖ បុរសម្នាក់ ដើរឆក់ត្រី តាមត្រពាំង មិនឃើញត្រឡប់មកផ្ទះវិញ ក៏ត្រូវអ្នកផ្ទះ តាមរក ឃើញដេកស្លា.ប់​ក្នុងទឹកថ្លុក សង្ស័យឆក់ខ្លួនឯង។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ១២ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចម្ងាយ ១.៧០០ម៉ែត្រ ខាងត្បូងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ។ ជននោះ ឈ្មោះ សោម យុល ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកវរៈសេនីយ៍ទោ អ៊ឹម សារ៉ាត់ អធិការរងនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា តាមសាច់ញាតិ​ ឈ្មោះ សោម ពៀត អាយុ ៦៣ឆ្នាំ បានអោយដឹងថា ជនរងគ្រោះ បានចេញពីផ្ទះ ពីព្រឹកព្រលឹម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ហើយបាត់ មិនឃើញត្រឡប់មកផ្ទះ​ហូបបាយ។ អ្នកផ្ទះសង្ស័យ ក៏បានទៅតាមរក ឃើញបុរសនោះ ត្រូវបានអាំវិចទ័រ ឆក់ត្រី បណ្តាលឆក់ស្លា.ប់។

លោកបានបញ្ជាក់ថា តាមការសន្និដ្ឋាន រឿងនេះ អាចបណ្តាលមកពីជនរងគ្រោះ ដើរឆក់ត្រី ក្នុងត្រពាំងម្នាក់ឯង ហើយដើរទាក់កញ្ជ្រាំងស្រូវ បណ្តាលឲ្យដួលទៅក្នុងទឹក ឆ្លងប្រអប់អាំងវីទ័រឆក់ត្រី ដែលស្ពាយនៅខ្នង បណ្តាលឲ្យចូលទឹក ឆ្លងឆក់ស្លា.ប់។ ក្រោយពិនិត្យ ប៉ូលិសបានប្រគល់សាកស.ព ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ