ចង.កសម្លា.ប់ខ្លួន តូចចិត្តមានជំងឺប្រចាំកាយ
ខេត្តសៀមរាប ៖ បុរសចំណាស់វ័យ៦០ឆ្នាំម្នាក់បានចង.ក សម្លា.ប់ខ្លួន ដោយសារតូចចិត្តនឹង ជំងឺលើសឈាម ប្រចាំកាយជាច្រើនឆ្នាំមកហើយនោះ ខណៈពេលដែលរូប
ខេត្តសៀមរាប ៖ បុរសចំណាស់វ័យ៦០ឆ្នាំម្នាក់បានចង.ក សម្លា.ប់ខ្លួន ដោយសារតូចចិត្តនឹង ជំងឺលើសឈាម ប្រចាំកាយជាច្រើនឆ្នាំមកហើយនោះ ខណៈពេលដែលរូប
ខេត្តសៀមរាប ៖ បុរសចំណាស់វ័យ៦០ឆ្នាំម្នាក់បានចងក សម្លាប់ខ្លួន ដោយសារតូចចិត្តនឹង ជំងឺលើសឈាម ប្រចាំកាយជាច្រើនឆ្នាំមកហើយនោះ ខណៈពេលដែលរូបគាត់បានត្រឡប់មកពីមើលជំងឺនៅប្រទេសថៃវិញ ក៏សម្រេចចិត្តធ្វើអត្តឃាត កុំឱ្យពិបាកដល់កូនចៅអស់លុយច្រើន ដោយសាររូបគាត់។ ហេតុការណ៍ចងកសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង០៦ព្រឹក០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពពីមន្ត្រីអាវុធហត្ថក្រុង បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នេះថា បុរសវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួនឯង ពេលសមត្ថកិច្ចចម្រុះ ចុះទៅដល់ ត្រូវបានក្រុមគ្រួសារទម្លាក់បាត់ទៅហើយ មិនដឹងថាចងខ្សែទៅនឹងអ្វីនោះទេ រួចចូលពិនិត្យសាកសពនៅលើដងខ្លួន និងថតមើលក្រែងមានអ្វីចម្លែក ដើម្បីរាយការណ៍ទៅថ្នាក់លើ ត្រូវបានក្រុមគ្រួសារសព មិនអនុញាតឱ្យថតនោះទេ ខ្លាចថតដាក់រូបគាត់តាមទំព័រ កាសែត ឬទូរទស្សន៍ នេះបើតាមការអះអាង របស់សមត្ថកិច្ច ចម្រុះបានថ្លែងប្រាប់ថា សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ទម្លាក់មុនពេលសមត្ថកិច្ចចុះទៅដល់ ដើម្បីលាក់អាថ៌កំបាំង ខ្លាចដឹងដល់អ្នកព័ត៌មាន ឬសមត្ថកិច្ចនោះ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ អ៊ាត ប៉ូលីន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ មគ្គុទេសទេសចរណ៍ ស្រុកកំណើត ភូមិរលួស ស្រុកសូត្រនិគម ខេត្តសៀមរាប មានទីលំនៅកន្លែងកើតហេតុខាងលើ ព្រោះក្រុមគ្រួសារបានទម្លាក់មុន សមត្ថកិច្ចមកដល់ ចំពោះជនរងគ្រោះចងកសម្លាប់ខ្លួន ទៅនឹងខ្សែអ្វីនោះទេ ពួកយើងជាសមត្ថកិច្ចយើងមកមិនទាន់។ មូលហេតុសពជនរងគ្រោះចងកសម្លាប់ខ្លួន ដោយសារតូចចិត្ត មានជំងឺលើសឈាម ប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ហើយរូបគាត់ទើបនឹងត្រឡប់មកមើលជំងឺនៅខេត្តសុរិន្ទ នៃប្រទេសថៃ។ បច្ចុប្បន្នសាកសព បានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ចែករំលែកព័តមាននេះ