ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ដ៏​ធំ​របស់​បូ​៉​លិ​ស​ប្រេ​ស៊ីល ​ប្រឆាំង​ពួក​រត់ពន្ធ​គ្រឿងញៀ.ន

2 ឆ្នាំ មុន

ប៉ូលិស​ប្រមាណ​ជា​១.២០០​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់គ្រាន់ ត្រូវ​បាន​កេណ្ឌ​ប្រមូល ដោយ​អាជ្ញាធរ​ក្រុង​រី​យ៉ូ​ដឹ​ហ្សា​ណឺ​រ៉ូ​ប្រេ​ស៊ី​ល ក្នុង​ការ​វាយលុក​ដ៏​ធំ​មួយ ប្រឆាំង

ប្រទេស​ប្រេ​ស៊ីល ៖ ប៉ូលិស​ប្រមាណ​ជា​១.២០០​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់គ្រាន់ ត្រូវ​បាន​កេណ្ឌ​ប្រមូល ដោយ​អាជ្ញាធរ​ក្រុង​រី​យ៉ូ​ដឹ​ហ្សា​ណឺ​រ៉ូ​ប្រេ​ស៊ី​ល ក្នុង​ការ​វាយលុក​ដ៏​ធំ​មួយ ប្រឆាំង​ពួក​រត់ពន្ធ​គ្រឿងញៀ.ន ។

គោលដៅ​នៃ​ប្រតិបត្តិការ​ធំ​នេះ សំដៅលើ​ពួក​រត់ពន្ធ​គ្រឿងញៀ.ន ​ក្រុម ​FAVELAS និង​ដែល​ចាប់ផ្ដើម​នៅ​សង្កាត់​ JACAREZINHO ជា​សង្កាត់​មួយ​នៃ​ក្រុង​រី​យ៉ូ​ដឹ​ហ្សា​ណឺ​រ៉ូ ។

សង្កាត់​នោះ​នៅ​ភាគ​ខាងជើង​ក្រុង​រី​យ៉ូ ​ជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ មិនមែន​ជា​ការ​ជ្រើសរើស​ដោយ​ចៃដន្យ សម្រាប់​ប្រតិបត្តិការ​ធំ​នេះ​ឡើយ​។ កាលពី​ខែឧសភា​ការ​ឆ្មក់​មួយ​របស់​ប៉ូលិស​នៅ​ទីនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​២៨​នាក់​។ អ​.​ស​.​ប​ទាមទារ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​មួយ​ដែល​មិន​លម្អៀង លើ​ការ​ចោទប្រកាន់​សម្លា.ប់​មនុស្ស​ក្រៅ​តុលាការ​។

សង្កាត់ ​JACAREZINHO មាន​ប្រជាជន​ប្រមាណ​ជា​៩០.០០០​នាក់ បើ​តាម​បណ្ដា​មេដឹកនាំ​សហកម​ន៍​ថា ត្រូវ​បាន​ចាត់ទុកជា​ទីតាំង​រឹង​​មាំ​មួយ ក្នុង​ចំណោម​ទិ​តាំងរបស់​ក្រុម​កុំម៉ង់ដូ​ក្រហម ​(COMANDO VERMEKHO) ជា​ក្រុម​ជនខិលខូច​សំខាន់​មួយ ក្នុង​ចំណោម​​ក្រុម​អ្នកលេង​សំខាន់​ៗ​របស់​ប្រេ​ស៊ីល​។ តាម​បណ្ដា​អ្នកកាសែត​ថា វិ​ថី​នានា​នៃ​សង្កាត់​នោះ​ស្ទើរតែ​គ្មាន​មនុស្ស​ធ្វើ្វ​​ដំណើរ ហើយ​ហាង​ទំនិញ​ទាំងឡាយ​ត្រូវ​បិទទ្វារ​។ ចំណែក​ក្រុម​ប៉ូលិស​ស្លៀកពាក់​ពណ៌​ត្រី​អ៊ី ​ឬ​ខ្មៅ បាន​ល្បាត​ក្នុង​សង្កាត់​នេះ​ជាមួយ​កាំភ្លើង​វាយលុក​។

អ្នកនាំពាក្យ​ប៉ូលិស​យោធា​ម្នាក់​និយាយ​ថា​ នេះ​ជា​អន្តរាគមន៍​ក្នុង​តំបន់​ជម្លោះ​មួយ ដើម្បី​យើង​អាច​អនុវត្ត​គម្រោង​មួយ របស់​រដ្ឋាភិបាល​នៃ​រដ្ឋ​រី​យ៉ូ​ដឹ​ហ្សា​ណឺ​រ៉ូ​។ សន្តិសុខ​គឹ​ជា​អាទិភាព​ដំបូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ