ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការក្រុង​ញូ​វ​យ៉​ក​ ចោទ​លោក​ត្រាំ​ លើ​ការ​ក្លែងបន្លំ​ពន្ធ

2 ឆ្នាំ មុន

រដ្ឋ​អាជ្ញា​ក្រុង​ញូ​វ​យ៉​ក​ប្រកាស​ថា បាន​ប្រមូល​ភស្ដុ​តាង​នានា ដែល​នាំ​ទៅ​ដល់​ការ​វាយតម្លៃ​ថា កូនប្រុស​លោក​ដូ​ណា​ល់​ត្រាំ លោក​DONALD J. TRUMP និង​ក្រុមហ៊ុន

សហរដ្ឋអាមេរិក ៖ រដ្ឋ​អាជ្ញា​ក្រុង​ញូ​វ​យ៉​ក​ប្រកាស​ថា បាន​ប្រមូល​ភស្ដុ​តាង​នានា ដែល​នាំ​ទៅ​ដល់​ការ​វាយតម្លៃ​ថា កូនប្រុស​លោក​ដូ​ណា​ល់​ត្រាំ លោក​DONALD J. TRUMP និង​ក្រុមហ៊ុន​TRUMP ORGANIZATION​បាន​ក្លែងបន្លំ​ពន្ធ​និង​រាយការណ៍​មិន​ត្រឹមត្រូវ​ពី​ចំនួន​និង​តម្លៃ​ភាគហ៊ុន​។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើ​ុ​ប​អង្កេត​រដ្ឋប្បវេណី​របស់​រដ្ឋ​អាជ្ញា​រដ្ឋ​ញូ​វ​យ៉​ក ប្រឆាំង​ក្រុមហ៊ុន​គ្រួសារ​ត្រាំ TRUMP ORGANIZATION ដែល​បើក​កាលពី​ឆ្នាំ​២០១៩ តុលាការ​សង្ស័យ​ថា លោក​ដូ​ណា​ល់​ត្រាំ​និង​កូនលោក​២​នាក់​ក្លែងបន្លំ​ពន្ធ​។ ក្នុង​ឯកសារ​តុលាការ​មួយ​មាន​ជាង​១០០​ទំព័រ និង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មក​រា រដ្ឋ​អាជ្ញា​រដ្ឋ​ញូ​វ​យ៉​ក​លោកស្រី​LETITIA JAMES ប្រកាស​ថា បាន​លាតត្រដាង​បណ្ដា​ភស្តុ​តាង​ដែល​អាច​ឲ្យ​គេ​គិត​ថា លោក​DONALD j. TRUMP និង​TRUMP ORGANIZATION​ បាន​ក្លែងបន្លំ​ចំនួន​ភាគហ៊ុន​។ លោកស្រី​បន្ត​ថា​បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ រាយការណ៍​មិន​ច្បាស់លាស់​លើ​តម្លៃ​ភាគហ៊ុន​ទាំងនេះ ចំពោះ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ទាញ​យក​ផលប្រយោជន៍​សេដ្ឋកិច្ច​។

លោកស្រី​LETITIA JAMES ជា​រដ្ឋ​អាជ្ញា​ជ្រើសតាំង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​ក៏​ជា​សមាជិក​គណបក្ស​នោះ​ដែរ បាន​តាម​ដាន​ស៊ើ​ប​អង្កេត ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ លើ​លទ្ធភាព នៃ​ការ​ក្លែងបន្លំ​ពន្ធ​ទ្រង់ទ្រាយ​ធំ​ក្នុង​ផ្ទៃ TRUMP ORGANIZATION ជា​ក្រុមហ៊ុន​គ្រួសារ​លោក​ត្រាំ ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក និង​របស់​កូន​ៗ​លោក​។ លោកស្រី​LETITIA JAMES សង្ស័យ​ថា​TRUMP ORGANIZATION ក្លែងបន្លំ​ពន្ធ ពេល​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​បណ្ដា​ធនាគារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ