ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ ! សុទ្ធតែបង្គាចាក់សារធាតុគីមីចូលក្បាលវា សូមគិតសុខភាពដល់អ្នកបរិភោគផង

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត នា​ថ្ងៃ​ទី​១៧ និង​១៩ ខែមករា ឆ្នាំ​២០២២ បាន​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន…

ខេត្តកំពត ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត នា​ថ្ងៃ​ទី​១៧ និង​១៩ ខែមករា ឆ្នាំ​២០២២ បាន​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​រក​ឃើញ និង​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន​៥​គ្រឿង ស្ថិត​នៅ​មាត់ច្រក​ព្រែក​ចាក​នៃ​ខេត្តកំពត ក្នុង​នោះ​ផង​ដែរ​រថយន្ត​២​គ្រឿង​ចាប់​បាន ក្នុង​ថ្ងៃ​ទី​១៧ និង​៣​គ្រឿង​ទៀត​បន្ត​រក​ឃើញ និង​ចាប់​បាន​ក្នុង​ថ្ងៃ​ទី​១៩ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ផ្សាយនាយប់ថ្ងៃទី១៩ ខេមករានេះ ។

យោង​តាម​លទ្ធផល​ជាក់ស្ដែង រថយន្ត​ទាំង​៥​គ្រឿង​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ថា បង្គា​ចំនួន ៦,២៦៨​គីឡូក្រាម មាន​សារធាតុ​គីមី ដោយ​ចាក់​បញ្ចូល​គីមី​ទៅ​ក្នុង​ក្បាល​បង្គា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ក៏​ដូច​ជា អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ផង​ដែរ ។ បង្គា​ទាំងអស់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​កម្ទេច​ចោល​ភ្លាម​ៗ​មិន​ចាំ​យូរ​ឡើយ រីឯ​ម្ចាស់​ទំនិញ​ត្រូវ​បាន​រង​ការ​ពិន័យ​តាម​ច្បាប់​ជា​ធរមាន ពី​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពត ។

សូមបញ្ជាក់ថា ៖​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា​នេះ អាជ្ញាធរកំពតបាន​ស្ទាក់​ចាប់​រថយន្ត​ចំនួន​២​គ្រឿង​ដែល​ដឹក​បង្គា​សង្ស័យ​មាន​សារធាតុ​គីមី​ធ្វើ​អោយ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​33 ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

រំលឹកថា មើលចុះ! សុទ្ធតែបង្គារាប់តោនចាក់​ចាហួយ​ក្នុង​ខួរ​វា ធ្វើឲ្យធ្ងន់គីឡូ ចុះអ្នកហូបម៉េចវិញទៅ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ