ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំ​ចិន បុរស​ខ្មែរ​ម្នាក់​កំ​រោល​ចូល​ទៅ​វាយបំបាក់​ក និង​កម្ទេច​រូបសំណាក់​អ្នកតា ពោធិ ជ័យ​

2 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ ​ប្រពៃណី​ជនជាតិ​ចិន,វៀតណាម បុរស​ខ្មែរ​ម្នាក់​សង្ស័យកំ​រោល​ចូលខ្លួន បានទៅវាយបំបាក់​ក និង​កម្ទេច​រូបសំណាក់​អ្នកតា «ពោធិ ជ័យ» ស្ថិត​នៅ​ចំណុច​សាលាក្រុង​សួង…

ខេត្ត​ត្បូងឃ្មុំ ៖ ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ ​ប្រពៃណី​ជនជាតិ​ចិន,វៀតណាម បុរស​ខ្មែរ​ម្នាក់​សង្ស័យកំ​រោល​ចូលខ្លួន បានទៅវាយបំបាក់​ក និង​កម្ទេច​រូបសំណាក់​អ្នកតា «ពោធិ ជ័យ» ស្ថិត​នៅ​ចំណុច​សាលាក្រុង​សួង ភូមិ​សួង សង្កាត់​-ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ ហើយ​​ទំនង​ព្រះ​មិន​ជួយ ជន​អគតិ​រូប​នោះ ​ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន​ភ្លាម​ៗផងដែរ ។

ជនសង្ស័យ​ឈ្មោះ សាយ សុ​ខៃ ហៅ ជ្រុ​ន សុ​ខៃ ភេទ​ប្រុស អាយុ​ ៣៩ឆ្នាំ រស់នៅ​ភូមិ​កណ្តោល​ជើង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

បើ​តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​ ជនសង្ស័យ​អាចកំ​រោល​ចូលខ្លួន បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លិចបំផ្លាញ​រូបសំណាក​ អ្នកតា ពោធិ ជ័យ ដោយ​មិនដឹង​មូលហេតុ ។

ដោយ​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម ​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជី​គរ ចាត់វិធានការ​ជា​បន្ទាន់ ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា វាយ​កម្ទេច​រូបសំណាក​អ្នកតា ពោធិ ជ័យ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ