នាងក្រមុំម្នាក់បាត់ខ្លួនជាង១០ម៉ោង រកឃើញលង់ទឹកស្រះស្លា.ប់
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់បានចេញទៅរកខ្យង នៅវាលស្រែដើម្បីយកទៅធ្វើម្ហូប ស្រាប់តែបាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យស្ត្រីជាម្ដាយមានការ
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់បានចេញទៅរកខ្យង នៅវាលស្រែដើម្បីយកទៅធ្វើម្ហូប ស្រាប់តែបាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យស្ត្រីជាម្ដាយមានការ
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់បានចេញទៅរកខ្យង នៅវាលស្រែដើម្បីយកទៅធ្វើម្ហូប ស្រាប់តែបាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យស្ត្រីជាម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានពឹងឲ្យអ្នកភូមិជួយដើរតាមរក ហើយបានប្រទះឃើញស្បែកជើងនៅមាត់រណ្ដៅដីមួយកន្លែង ស្ថិតនៅចម្ងាយពីផ្ទះរបស់នាងប្រមាណ៦០០ម៉ែត្រប៉ុណ្ណោះ ។ ពេលនោះបានអ្នកភូមិបានសន្និដ្ឋានថា នាងម្នាក់នោះបានស្លាប់ដោយការលង់ទឹក និងលិចបាត់ទៅបាតរណ្ដៅដីនោះ អ្នកភូមិក៏បាននាំគ្នារាវរក និងបង់សំណាញ់ អស់រយៈពេលជាច្រើនម៉ោង ទើបប្រទះឃើញសាកសពនៅត្រង់ចំណុចដែលមានការសង្ស័យនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចរណ្ដៅដី ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហុងលក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ វេលាម៉ោង៨និង៣០នាទីព្រឹក ជនរងគ្រោះបានចេញពីផ្ទះទៅរកខ្យង នៅចំណុចវាលស្រែខាងកើតភូមិ ហើយក៏ស្រាប់តែបាត់ខ្លួនរហូតតែម្ដង ខណៈនោះស្ត្រីជាម្ដាយ បានរង់ចាំមើលផ្លូវយ៉ាងអន្ទះសារ លុះដល់វេលាម៉ោងប្រហែល១១ព្រឹកថ្ងៃដដែលនោះ ម្តាយក៏បានពឹងឲ្យអ្នកភូមិជួយតាមរក ហើយបានប្រទះឃើញស្បែកជើង របស់នាងស្ថិតនៅនៅមាត់ទឹករណ្ដៅជីកដីដែលមានជម្រៅជាង៥ម៉ែត្រ។
ខណៈនោះអ្នកភូមិមានការសង្ស័យថា នាងលង់ទឹកនៅទីនោះ ក៏បានយកសំណាញ់ទៅបង់ រហូតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល គឺមានយៈពេល៧ម៉ោង ទើបប្រទះឃើញសាកសព ជាប់សំណាញ់នៅត្រង់ចំណុចដែលមានការសង្ស័យនោះ ហើយបើគិតពីពេលដែលនាងបាត់ខ្លួនពីផ្ទះ រហូតដល់ពេលដែល រកឃើញសាកសពនោះ មានរយៈពេលដល់ទៅជាង១០ម៉ោងឯណោះ។ ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះទៅធ្វើការពិនិត្យសាកសពរួចរាល់ ដឹងថាជនរងគ្រោះពិតជាស្លាប់ដោយការលង់ទឹក ហើយបានប្រគល់សាកសព ឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី តាមការសង្ស័យរបស់អ្នកភូមិថា នាងចុះងូតទឹកឬលាងដៃជើង នៅក្នុងរណ្ដៅដីមួយនោះ រួចក៏បានរអឹលធ្លាក់ចូលទៅកន្លែងជ្រៅបណ្ដាលឲ្យលង់ស្លាប់តែម្ដង៕
ចែករំលែកព័តមាននេះ