ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីរដ្ឋបាល​ខេត្ត​ម្នា​ក់​សុំ​លាឈប់​ពី​កា​រងា​រ​ ព្រោះ​តែ​​​​រង​​សម្ពាធ​​និង​ប្រកា​ន់​បក្ស​ពួក​ក្នុង​អង្គភាព

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់​ដំ​បង ​៖ នេះ​ជាលើកដំបូង​ហើ​យដែល​មន្រ្តី​នៅក្នុង​រដ្ឋបាល​ខេត្តបាត់ដំបងមួយ​រូប ​បាន​ដាក់ពាក្យ​​ទៅកាន់​ក្រសួងមហា​ផ្ទៃ​ ដើម្បី​សុំ​លាឈប់​ពី​កា​រងា​រ​នៅក្នុង​ក្របខណ្ឌ​ក្រសួងមហា​ផ្ទៃដែល​ធ្វើឲ្យ​មន្រ្តី​នា​នា និងមហា​ជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ព្រឹ​ក​ថ្ងៃ​ទី១៩ មករា នេះ ក្រោយពី​បានឃើ​ញ…

ខេត្តបា​ត់​ដំ​បង ​៖ នេះ​ជាលើកដំបូង​ហើ​យដែល​មន្រ្តី​នៅក្នុង​រដ្ឋបាល​ខេត្តបាត់ដំបងមួយ​រូប ​បាន​ដាក់ពាក្យ​​ទៅកាន់​ក្រសួងមហា​ផ្ទៃ​ ដើម្បី​សុំ​លាឈប់​ពី​កា​រងា​រ​នៅក្នុង​ក្របខណ្ឌ​ក្រសួងមហា​ផ្ទៃដែល​ធ្វើឲ្យ​មន្រ្តី​នា​នា និងមហា​ជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ព្រឹ​ក​ថ្ងៃ​ទី១៩ មករា នេះ ក្រោយពី​បានឃើ​ញ «ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ​នោះ បង្ហោះ​​ជា​សា​ធា​រណៈ​នៅក្នុង​បណ្ដាញ​សង្គម​​របស់​សាមីខ្លួន​ផ្ទាល់» ។ សូមបញ្ជាក់៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សោកស្តាយ​យុវជន​ម្នាក់​ដើរ​ចោលការ​ងារ​រដ្ឋ ព្រោះ​យល់​ថា មានរឿង​បក្ខពួក​និយម

នៅក្នុង​បណ្ដាញ​សង្គម​ដែល​មានឈ្មោះ​ Ly Dinory ដែលគេ​ស្គាល់​ថា ឈ្មោះ លី ឌីនូ​រី ជា​មន្រ្តី​បំរើ​ការ​នៅក្នុង​រដ្ឋបាល​ខេត្តបាត់​ដំបងបាន​បង្ហោះ «ពាក្យ​ស្នើសុំ​ឈប់​ពី​ការងារ» នេះ ​កាលពី​យប់​ថ្ងៃទី១៨ មករា តែ​បាន​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​មន្រ្តី​នានា និង​មហាជន​ទូទៅនៅក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី១៩ មករា ដោយសារតែ​ការលាលែង​ពី​តំណែង​របស់​មន្រ្តី​រា​ជ​ការ​នៅក្នុង​ខេត្ត​នេះមិនធ្លាប់​មាន និងជា​រឿង​ដ៏​កម្រ​បំផុត​។

បើ​យោង​លើ​ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ​រស់​លោ​ក លី ឌីនូ​រី ចុះ​ថ្ងៃទី ១៨ មករា ឆ្នាំ២០២២ ដែល​កោះ​សន្តិ​ភាព​ទ​ទូល​បាន​
នៅ​ព្រឹក​ថ្ងៃទី១៩ មករា នេះ​ ។ លោក លី ឌីនូ​រី មាន​ឋានន្តរស័ក្ដិ វរៈ​មន្រ្តី​ថ្នាក់​លេ​ខ២ នៃ​ក្របខ័ណ្ឌ​មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ តួនាទី​បច្ចុប្បន្ន​មន្រ្តី​សាលា​ខេត្ត​បាត់ដំបង ​។ លោក​បាន​គោរព​ជូនសម្ដេច​ក្រឡាហោម ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដោយ​កម្មវត្ថុ «សំណើសុំ​អនុ​ញ្ញាត​​លាឈប់​ពី​ក្របខណ្ឌ​មន្រ្តី​រាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ» ។

អង្គសេចក្ដីនៃ​កម្មវត្ថុ លោក លី ឌីនូ​រី បាន​ជម្រាប​ជូន​សម្ដេច​ក្រឡាហោម​យ៉ាង​ដូច្នេះ​​ថា «ខ្ញុំបាទ បាន​បំពេញភារកិច្ច​ជា​មន្រ្តី​រាជ​ការ​ក្រម​ខណ្ឌ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ២០០៧ រហូត​បច្ចុប្បន្ន​ជា​មន្រ្តី​សាលាខេត្ត​បាត់ដំបង ​។ ដោយ​ខ្ញុំបាទ ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្សពួក​នៅក្នុង​សាលាខេត្ត ខ្ញុំបាទសូម​គោរព​ស្នើសុំ​លាឈប់​ពី​ក្របខណ្ឌ​មន្រ្តី​រាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ ចាប់ពី​ពេលនេះ​តទៅ»។

កោះសន្តិ​ភាពមិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ស្នើសុំ​លាឈប់​ពី​ការងារ​រាជការ​ពី​លោក លី ឌីនូ​រី បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី ១៩ កម​រា នេះ​។ ប៉ុន្តែ​បើ​យោង​លើ​បណ្ដាញ​សង្គម​របស់​លោក លី ឌីនូ​រី (Ly DinorY) ដែល​បាន​បង្ហោះ​ប្រាប់​មហា​ជន គេ​អាច​ប៉ាន់ស្មាន​ថា មន្រ្តី​រូប​នេះ បាន​ដាក់ស្នើ​សុំលាលែង​ការងារ គឺក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុ​ណ្ណោះ បន្ទាប់ពី​លោ​ក​ទ​ទួល​បាន​លិខិត​អញ្ជើញលើក​ទី១ពីរ​ដ្ឋ​បាល​ខេត្ត សុំ​ឲ្យ​លោក​ចូល​បំពេញការងារ​វិញ ដែល​លិខិត​អញ្ជើញ​នោះ​បាន​បញ្ជាក់​ថា លោក​លី ឌីនូ​រី បាន​អវត្តមាន គ្មាន​ច្បាប់​ជាប់​ៗ​គ្នា​រយៈ​ពេល០២សប្ដា​ហ៏​កន្លង​មក​ហើយ ។ លិខិត​អញ្ជើញ​របស់​រដ្ឋបាល​ខេត្ត​នោះ ចុះ​ថ្ងៃទី ១៨ មករា ឆ្នាំ២០២២ ដែល​អាច​ចេញ​ប៉ុន្មាន​ម៉ោង មុន​លោ​ក​ឌី នូ​រី ដាក់ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ ហើយ​ត្រូវ​មន្រ្តី​រូប​នេះ យក​ទៅ​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។

បើ​តាម​ប្រភព​ពី​មន្រ្តី​សាលាខេត្តបាន​ឲ្យដឹង​ថា គេ​មិនទាន់​ដឹង​ឲ្យ​ជាក់លាក់​អំពី​មូ​ល​ហេតុ ដែល​នាំឲ្យ​លោក លី ឌីនូ​រី ដា​ក់ពា្យ​ស្នើសុំ​លាឈប់​ពី​ការងារ​រាជការ​នោះ​ទេ តែ​អាច​ដឹង​ព្រាល​ៗ​ថា លោក ឌីនូ​រី ទំនង​មាន​បញ្ហាផ្ទៃក្នុង​នៅក្នុង​ការិយាល័យ​ជំនាញ​របស់​លោក ដែល​បែងចែក​ការងារ​គ្នា​មិន​ច្បា​ស់​លាស់ បែបបក្ស​ពួក​និយម ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយសារតែ​បញ្ហា​នេះ​ហើយ ធ្វើឲ្យ​លោក​បាត់មុខ​ពី​កន្លែង​ធ្វើកា​រ ដោយ​គ្មាន​ច្បាប់​ជិត​កន្លះ​ខែ​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​១៨ មករា រដ្ឋបាល​ខេត្ត បាន​ចេញ​លិខិត​អញ្ជើញ​គាត់​ជា​លើក​ទី១ ហៅ​គាត់​ឲ្យ​ចូល​បំរើ​ការ​វិញ​។ ប៉ុន្តែ​នៅពេល​គា​ត់ទ​ទួល​បាន​លិខិត​នោះ គាត់​ក៏បាន​យក​ទៅ​បង្ហោះ បន្ថែម​ទម្ងន់​នូវ​ខ្លឹមសារ​ប៉ុន្មាន​ប្រយោគ​ចា​ក់​ដោ​ត​បេះដូង​ថ្នាក់​ដឹកនាំ​អសកម្ម​មួយចំនួន​គួរឲ្យ​ឈឺចាប់ ​។

នៅ​លើ​បណ្ដាញ​សង្គម លោក លី ឌីនូ​រី បាន​បង្ហោះ​លិខិត​អញ្ជើញ​នោះ​ជា​សាធារណៈ ហើយ​បាន​បន្ថែម​នូវ​សំណេរ​យ៉ាង​ចាក់​ដោត ដែល​បាន​លើក​ជា​សំនួ​រ​ផង ជាម​តិ​រិះគន់​ដល់​ថ្នាក់ដឹកនាំ​អសមត្ថភាព​មួយចំនួន​ផង​។ នៅក្នុង​សំណេរ​សង្កត់​បន្ថែម​នោះ មន្រ្តី​លាលែង​តំណែង​រូប​នេះ​បាន​សរសេរ​យ៉ាង​ដូ​ច្នេះ​ថា « ថ្ងៃ​នេះ​បាន​ទ​ទូល​លិខិត​អញ្ជើញ​លើក​ទី១ របស់​រដ្ឋបាល​ខេត្តបាត់​ដំបង​។ ខ្ញុំ​មិន​បដិសេធ​ទេ ប៉ុន្តែ​មាន​សំនួរ​ខ្លះ​ៗ​៖ ១ តើ​រយៈ​ពេល​កន្លង​មក ក្រុម​អស់លោក​ធ្វើទុក្ខ​បុកម្នេញ​ខ្ញុំ​ វា​មិនទាន់​អស់ចិត្ត​គ្រប់គ្រាន់​មែនទេ ? ២ នៅពេល​ដែល​ខ្ញុំចូល​បំពេញការងារ តើ​ធានា​ទេ​មានការ​ងារ​ធ្វើ​សម្រាប់​ខ្ញុំ ដូច​មន្រ្តី​ធម្មតា ? ឬ​ចង់​ឲ្យ​ខ្ញុំ​មក​អង្គុយ​អាន​កាសែត​ដូច​រយៈ​កាលមុន ? តើ​ខ្ញុំ​មាន​កំហុស​អ្វី ?» មន្រ្តី​រូប​នេះ​បាន​លើកឡើង​ក្នុង​សំណេរ​ទៀត​ថា »ប្រសិនបើ​មក​អង្គុយ​អាន​កា​សែ​ត​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លាឈប់​ទៅ​ធ្វើការងារ​ឯកជន​វិញ​។ បក្សពួក​និយម​ខ្លាំងពេក​ នាំឲ្យ​អន្តរាយ​ដល់​ស្ថាប័នរ​ដ្ឋ​។ នេះ​ប្រហែលជា​ខ្ញុំ មិនមែន​នៅក្នុង​ក្រុម​គេ​ទេ​ដឹង ? កន្លែង​ដែល​មាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ សូមជ្រាប»

បើ​យោង​លើ​ខ្លឹ​សារនៃ​សំណេរ​បន្ថែម​របស់​មន្រ្តី​លាលែង​តំណែង​រូប​នេះ សបញ្ជាក់​ឲ្យ​ឃើញថា «មូលហេតុ ដែល​លោក លី ឌីនូ​រី សម្រេច​ដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃសុំ​លាឈប់​ពី​ការងារ​មន្រ្តី​រាជការ គឺដោយសារតែ​លោក​កំពុង​រង​សម្ពាធ​ការងារ​ពី​ថ្នាក់​ដឹកនាំ បែងចែក​ការងារ​មិន​ច្បាស់លាស់ បែប​ប្រកាន់​បក្ស​ពួក​នៅក្នុង​ការិយាល័យ​ជំនាញ​របស់​លោក» ។ ប៉ុន្តែ​លោក សឿម
ប៊ុ​​នរិទ្ធ អភិបាលរងខេត្ត និងជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​ផង បាន​ចាត់ទុក​ការប្រកាស​លាលែង​ការងារ​របស់​លោក លី ឌីនូ​រី ថា «ជា​ការ​រវើរវាយ​របស់​មន្រ្តី​រូប​នេះ​តែប៉ុណ្ណោះ» ។ លោក សឿម ប៊ុ​នរិទ្ធ បាន​លើកឡើង​បែបនេះ នៅពេល​លោក​ឆ្លើយ​បំភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃទី១៩ មករា និងស្រប​ពេល​ដែល​មន្រ្តី​នានា កំពុង​មានការ​ភ្ញាក់ផ្អើល​នឹង​ការលាលែង​តំណែង​របស់​មន្រ្តី​ខាងលើ ​។ លោក​អភិបាលរងខេត្ត​រូប​នេះ​ បាន​មាន​ប្រសា​សន៍ថា តាមពិត​លោក​លី ឌីនូ​រី បាន​អវត្តមាន​មិន​ចូល​បំពេញ​ការងារ​អស់​រយៈ២សប្ដា​ហ៏​កន្លង​មក​ហើយ​ ។ ប៉ុន្តែ​នៅពេល​រដ្ឋបាល​ខេត្តចេញ​លិខិត​អញ្ជើញ លើក​ទី១ ឲ្យ​គាត់​ចូល​បំរើ​ការងារ​ក្នុង​ស្ថាប័ន​វិញ ក៏​ស្រាប់តែ​គាត់​មាន​អា​រម្ម​ណ៏​រវើរវាយ រួច​ដាក់ពាក្យ​ស្នើសុំ​លាឈប់​ពី​ក្របខណ្ឌ​មន្រ្តី​រាជការ​។

លោក​បាន​បញ្ជាក់​ថា ធាតុ​ពិត​ការងារ​គាត់ ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់​ទៅតាម​រចនាសម្ព័ន្ធ​នៅក្នុង​អង្គភាព ទៅតាម​អនុ​ក្រិត្យ ឬ ព្រះរាជ​ក្រិត្យគ្រប់គ្រាន់​អស់ទៅហើយ មិនមែន​ដូច​ការ​លើកឡើង​នៅក្នុង​ពាក្យ​លាលែង​របស់​គាត់​នោះ​ទេ​។ ប៉ុន្តែ​យ៉ាងណា លោក​អភិបាលរងខេត្ត ក៏​បាន​ទ​ទូល​ស្គាល់​ថា ពាក្យ​លាឈប់​ពី​ការងារ​ក្របខណ្ឌ​មន្រ្តី​រាជការ​ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម និងត្រូវ​សាម៉ីខ្លួន​ចែកចាយ​ទី​កាន់​បណ្ដា​សារ​ព័ត៌មាន​នានា​នោះ ពិតជា​របស់​លោក​លី ឌីនូ​រី មែន ហើយ​លោក​បាន​បន្ថែម​ថា រដ្ឋបាល​ខេ​ត្ត​បាន​ទ​ទូល​ពាក្យ​លាឈប់​ពី​ការងារ​របស់​លោក ឌីនូ​រី ហើយ​ពេលនេះ​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​ដំណើ​ការ​លើ​នីតិវិធី​នេះ​៕ ​

អត្ថបទសរសេរ ដោយ