ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ប្តី! ពឹងបង​ស្រី​ជួយ​រក​ បែរជា​ឃើញ​​ឱប​ស្រី​ក៏​ផ្ទុះ​ជម្លោះ លុះ​បង​ស្រី​​ឃាត់​ត្រូវ​ក្បាល​មីក្រូហ្វូន

2 ឆ្នាំ មុន
  • ប៉ៃលិន

ដើមចម​នៃ​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថាកើតហេតុ​ជាង​១​ម៉ោង ប្អូនស្រី​របស់​ដើ​ម​បណ្តឹង​បាន​ទៅ​ពឹង​ឲ្យ​ជួយ​ដើរ​រក​ប្តី​ លុះដល់​វេលា​ម៉ោង​៩​យប់​ក៏​ប្រទះ​ឃើញ​ប្តីកំពុង​ឱប​ស្រី​នៅ​ក្នុង

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០នាទី​យប់ ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ទទួល​ពាក្យបណ្តឹង​មួយ​ពី​ស្ត្រី​ឈ្មោះ ហៃ គឹ​ម​ហឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ គូ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កសិ​ករ រស់នៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា ពី​បទ​ហិ.ង្សា​ដោយ​ចេតនា ។

ដើមចម​នៃ​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ ពោល​គឺ​មុន​កើតហេតុ​ជាង​១​ម៉ោង ប្អូនស្រី​របស់​ដើ​ម​បណ្តឹង​បាន​ទៅ​ពឹង​ឲ្យ​ជួយ​ដើរ​រក​ប្តី​ឈ្មោះ គូ ប៊ុ​ន​ណា ។ លុះដល់​វេលា​ម៉ោង​៩​យប់​ក៏​ប្រទះ​ឃើញ​បុរស​ឈ្មោះ គូ ប៊ុ​ន​ណា កំពុង​ឱប​ស្រី​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ទេសភាព​ជើងភ្នំ​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ​រីករាយ ធ្វើ​ដូច​អត់​មាន​រឿង​អី្វ ខណៈ​ប្រពន្ធ​កើតទុក្ខ​យ៉ាង​ខ្លាំង​ព្រោះ​បាត់​ប្តី​ពី​ផ្ទះ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ពេល​ដឹង​ថា ឈ្មោះ គូ ប៊ុ​ន​ណា កំពុង​កៀកកើយ​ជាមួយ​ស្រី​ក្នុង​អាហារ​ដ្ឋា​ន ស្ត្រី​ទាំង​២​នាក់​បងប្អូន​ក៏​ដើរ​ចូល​ទៅ​បម្រុង​ហៅ​ប្តី​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ព្រោះ​ជា​វេលា​រំលង​អធ្រាត្រ​ហើយ ។ ពេល​នោះ​ស្រាប់តែ​ប្តី​កើត​ជម្លោះ​ជាមួយ​ប្រពន្ធ ទាស់​ពាក្យ​សម្តី​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​មានការ​ប្រវាយប្រតប់​គ្នា​ទៀត​ផង ។

ខណៈ​ឃើ​ញ​ដូច្នេះ ដើ​ម​បណ្តឹង ហៃ គឹ​មហឿ​ន ដែល​ជា​បងថ្លៃ​ក៏​ចូល​ទៅ​ជួយ​ឃាត់​ដើម្បី​កុំ​ឲ្យ​ប្តី​ប្រពន្ធ​នេះ​មានរឿង​កាន់តែ​វែង​ឆ្ងាយ​។ ប៉ុន្តែ​ជា​លទ្ធផល ស្រាប់តែ​ឈ្មោះ គូ ប៊ុ​ន​ណា យក​ក្បាល​មីក្រូហ្វូន​មក​វាយ​គាត់​ត្រូវ​ក្បាល និង​ថ្ងាស បណ្តាល​ឲ្យ​បែក​ឈាម ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ទោ សេង សា​គន្ធ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ត្រី ស្រី សា​ម៉ុ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ក៏​បាន​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ គូ បុ​៊​ន​ណា ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ