ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម នេត្រ ភក្ត្រា ៖ សារព័ត៌មាន​ពិភពលោក​នៅ​តែ​​សម្លឹង​មក​លើ​សកម្មភាព នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា

13 ម៉ោង មុន

រាជធានី​ភ្ន​ពេញ ៖ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្ន​ពេញ ៖ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ សារព័ត៌មាន​ពិភពលោក​នៅ​តែ​សម្លឹង​មក​លើ​សកម្មភាព នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា ។

សារព័ត៌មានទាំងនោះមានដូចជា សារព័ត៌មាន IntelliNews ជា​សារព័ត៌មាន​អង់គ្លេស បាន​ផ្សាយ​អត្ថបទ «​ប្រធានាធិបតី ត្រាំ ចោទ​ថៃ​ថា បាន​ចាប់ផ្តើម​សង្គ្រាម​សា​ជា​ថ្មី​ជាមួយ​កម្ពុជា​»​។ ចំណែក​ទូរទស្សន៍ Channel News Asia បាន​ចុះ​ផ្សាយ​ពី​កម្ពុជា ស្នើ​ថៃ​រៀបចំ​កិច្ចប្រជុំ GBC នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ សារព័ត៌មាន​ផ្សេង​ៗ​ទៀត ចុះ​ផ្សាយ​ពី​លទ្ធផល នៃ​ការ​ទស្សនកិច្ច​ការទូត​របស់​បេសកកម្ម​ពិសេស​ចិន មក​កម្ពុជា​និង​ថៃ ហើយ​សារព័ត៌មាន​ផ្សេង​ទៀត បាន​ផ្តោត​លើ​ចំនួន​ជន​ស៊ី​វិល​ស្លាប់ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​។ ចំណែក​មន្ត្រី​អង្គការសហប្រជាជាតិ បាន​សង្កត់ធ្ងន់​លើ​ជនភៀសសឹក និង​បាន​ស្នើ​ឱ្យ​ថៃ និង​កម្ពុជា ប​ន្ធួ​រ​បន្ថយ​ភាព​តានតឹង ។

ជាមួយ​គ្នា​នេះ សារព័ត៌មាន​មួយ​ចំនួន ក៏​បាន​ផ្តោត​លើ​អាស៊ាន ជំរុញ​កម្ពុជា និង​ថៃ បញ្ចប់​អរិភាព ជាមួយ​គ្នា​។ នេះ​ជា​ផ្នែក​មួយ នៃ​ការ​នាំ​យក​សំឡេង​កម្ពុជា​ទៅ​ឱ្យ​ពិភពលោក​បានដឹង ដឹង​ពី​ការ​រង​គ្រោះ​របស់​កម្ពុជា និង​ដឹង​ពី​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា​។ មេដឹកនាំ​ថៃ បាន​បង្ហាញ​ការ​តូចចិត្ត​ថា ហេតុ​អ្វី​បានជា​គ្មាន​ប្រទេស​ណាមួយ ថ្កោលទោស​កម្ពុជា និង​ហាក់ដូចជា​ប្រទេស​ទាំងនោះ មាន​គោល​ជំហរ​នៅ​ខាង​កម្ពុជា ? ជា​ការ​ធម្មតា រវាង​កម្ពុជា ដែល​រង​គ្រោះ​ពី​ការ​ឈ្លានពាន និង​ថៃ ដែល​ជា​អ្នក​ឈ្លានពាន​គេ គឺ​ពិភពលោក​បានដឹង​ពី​ការ​ពិត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ