ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍ ២៣នាក់ ខណៈមកពីក្រៅ៧នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង ក្នុងសហគមន៍បន្ថែម​២៣​នាក់ និង​នាំ​ចូល​៧​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​នោះ​ទេ ។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៩ មក​រា…

រាជធានី​ភ្នំពេញ ៖​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង ក្នុងសហគមន៍បន្ថែម​២៣​នាក់ និង​នាំ​ចូល​៧​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​នោះ​ទេ ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០២២​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣០​នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ជា​សះស្បើយ​១៧​នាក់ និង​ស្លា​.​ប់ «​គ្មាន​» ។

ក្រសួង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​មាន​ករណី​ឆ្លង​សហគមន៍ ២៣​នាក់ (​អូ​មី​ក្រុង​) និង​អ្នកដំណើរ​ពី​បរទេស​៧​នាក់ (​អូ​មី​ក្រុង​)​។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ មាន​អ្នក​ឆ្លង​សរុប​១២០,៨៧៧ នាក់ អ្នកជា​សះស្បើយ​១១៧,១៤៦​នាក់ និង​អ្នក​ស្លា​.​ប់​៣,០១៥​នាក់ ។

ពាក់ព័ន្ធ​នឹង​ករណី​ចាក់​វ៉ាក់សាំង ក្រសួង​បាន​ឲ្យ​ដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ ចាក់​លើ​ប្រជាជន អាយុ​ពី​១៨​ឆ្នាំ​ឡើង​មាន ១០១,៨២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។

លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៩,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៥,៦៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១០៣,៩៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ។ ក្រសួង​ថា ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៩,៤៩% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ