ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TA សោកស្តាយ​ចំពោះ​បញ្ហា Djokovic ដែល​ប៉ះពាល់​ដល់​កីឡាករ​ដទៃ​ទៀត

2 ឆ្នាំ មុន

អូស្ត្រាលី ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍ Australian Open បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​កីឡាករ Novak Djokovic ដែល​

អូស្ត្រាលី ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍ Australian Open បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​កីឡាករ Novak Djokovic ដែល​ប៉ះពាល់​ដល់​កីឡាករ​-​កីឡាការិនី​ដទៃ​ទៀត ដែល​ចូលរួម​ប្រកួតប្រជែង​រដូវ​កាល​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNN​។

កីឡាករ​លំដាប់​លេខ​១​ពិភពលោក Djokovic ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​និរទេស​ចេញពី​អូស្ត្រាលី​ត្រឡប់​ទៅ​កាន់​ប្រទេស​ស៊ែ​ប​វិញ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ក្រោយ​ចាញ់ក្តី​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​លុប​ទិដ្ឋាការ​របស់​គេ​ក្រោម​ហេតុផល​នៃ​ការ​រំលោ.ភ​បំពាន​ច្បាប់​សុខភាព​សាធារណៈ​។ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ពានរង្វាន់ Grand Slam ២០​សម័យ​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាត់បង់​សិទ្ធិ​ប្រកួត Australian Open 2022 ដែល​ទើប​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៧ ហើយ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​។

សេចក្តីថ្លែងការណ៍​របស់​សមាគម​វាយ​កូន​បាល់​អូស្ត្រាលី (TA) បាន​លើក​ឡើង​ថា «​យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​តាំងពី​ដំបូង​ថា យើង​គោរព​ការ​សម្រេចចិត្ត​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ និង​តុលាការ​សហព័ន្ធ​អូស្ត្រាលី​។ យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្តល់​នូវ​កម្មវិធី​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កីឡាករ​-​កីឡាការិនី បុគ្គលិក និង​អ្នកគាំទ្រ​»​។

លិខិត​បន្ត​ថា «​ក្នុង​នាម​គ្រួសារ​វាយ​កូន​បាល់​អូស្ត្រាលី យើង​ទទួលស្គាល់​ថា​ព្រឹត្តិការណ៍​ថ្មី​ៗ​មានការ​រំខាន​ដល់​គ្រប់​គ្នា ហើយ​យើង​មានការ​សោកស្តាយ ចំពោះ​ផល​ប៉ះពាល់​នេះ លើ​កីឡាករ​ទាំងអស់​។ នេះ​ជា​មេរៀន​ដែល​ត្រូវ​រៀន ហើយ​យើង​នឹង​ពិនិត្យ​គ្រប់​ទិដ្ឋភាព​នៃ​ការ​រៀបចំ និង​ការ​អនុវត្ត​ដើម្បី​ជូនដំណឹង​ពី​ផែនការ​ដូចដែល​យើង​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​។ យើង​សង្ឃឹមថា កីឡាករ និង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​នឹង​ផ្តោត​លើ​ការ​ប្រកួត​នៅ​លើ​ទីលាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ