ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ពហុ​បំណង​តម្លៃ ១.៣០០ លាន​ដុល្លារ​គ្រោង​សាងសង់​នៅ​ខេត្តកំពត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​មួយ​ឈ្មោះ KAMPOT LOGISTICS AND PORT COMPANY LIMITED…

រាជធានីភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​មួយ​ឈ្មោះ KAMPOT LOGISTICS AND PORT COMPANY LIMITED ក្នុង​ការ​វិនិយោគ​អភិវឌ្ឍន៍​មណ្ឌល​ភ័ស្តុភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូ​មិច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ។ តាម​ការ​ឱ្យដឹង​របស់ ​CDC គម្រោង​នេះ​នឹង​បោះទុន​ប្រមាណ ១.៣០០​ លាន​ដុល្លារ​អា​មេ​រិ​ក និង​ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៩០ ​កន្លែង ។

លោក ​កែវ សុ​ជាតិ ​ប្រធាន​ក្រុមហ៊ុន​ KW Cambodia សាខា​ខេត្តកំពត​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​គម្រោង​វិនិយោគ​កំពង់​ផែ​ពហុ​បំណង​នេះ លោក​ឃើញ​ឃើញ​ថា ​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​នានា​នៅ​ក្នុង​ខេត្តកំពត​ ជា​ពិសេស​នៅ​តំបន់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ ។ លោក​ថា​ ម្រោ​ង​នេះ គេ​បាន​ចាប់ផ្ដើម​ចាក់​ដី​បំពេញ​ទីតាំង និង​ត្រៀម​អភិវឌ្ឍន៍​ជា​បណ្ដើរ​ៗ​ហើយ តែ​នៅ​ពេល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ​ គឺជា​ការ​ផ្ដល់​ទំនុកចិត្ត​ និង​ការ​ជំរុញ​ឱ្យ​វិនិយោគដែល​គ្រោង​នឹង​វិនិយោគ​នៅ​ក្នុង​តំបន់​ក្បែរ​គម្រោង​ធំ​នេះ ចាប់ផ្ដើម​បញ្ចេញ​សកម្មភាព​បន្ថែម​ទៀត ។

ខេត្តកំពត ​បាន​កំពុង​សាងសង់កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្រោមគម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​បន្ន​ក្នុង​មហា​អនុ​តំបន់​មេគង្គ (GMS TIIG No. 3194-CAM(COL)​ ។ ការ​សាងសង់​កំពង់​ផែ​នេះ​បាន​សម្រេច​ប្រមាណ​ជិត ​៩០% ​ហើយ​ ។

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ អាច​ផ្ទុក​ទេសចរ និង​អ្នកដំណើរ​ប្រមាណ ១ លាន​នាក់ ។ កំពង់​ផែ​នេះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់ ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ