ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

2 ឆ្នាំ មុន

បរទេស ៖ អត្ត​ព​លិ​ក​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ខែ​ក្រោយ ត្រូវ​បាន​ដាស់តឿន​

បរទេស ៖ អត្ត​ព​លិ​ក​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៅ​ខែ​ក្រោយ ត្រូវ​បាន​ដាស់តឿន​មិន​ឱ្យ​និយាយ​ស្តី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ជា​យូរណាស់​មក​ហើយ​ចំពោះ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) សម្រាប់​ការ​ផ្តល់​សិទ្ធិ​ដល់​ចិន​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២២ ដោយ​លើក​ឡើង​ពី​ការ​រំលោភ​បំពាន​គាបសង្កត់​លើ​ជនជាតិ​អ៊ុយ​ហ្គឺ (Uighur) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត ដែល​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ទ​ង្វើ​នេះ​ថា ការ​ប្រល័យពូជសាសន៍​។ ប៉ុន្តែ​ចិន​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងស្រុង​ពាក់ព័ន្ធ​បញ្ហា​នេះ​។

លោក Rob Koehler នាយក​ទូទៅ​នៃ​ក្រុម​អត្ត​ព​លិ​ក​សកល (Global Athlete) បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា «​មិន​មានការ​ការពារ​ច្រើន​ទេ ដែល​យើង​ជឿ​ថា​នឹង​មាន​ដល់​អត្ត​ព​លិ​ក​។ ភាព​ស្ងៀមស្ងាត់​គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​មានការ​ព្រួយបារម្ភ​។ ដូច្នេះ​យើង​បាន​ណែនាំ​អត្ត​ព​លិ​ក​កុំឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​សាធារណៈ​។ យើង​ត្រូវការ​ឱ្យ​ពួក​គេ​ប្រកួតប្រជែង និង​ប្រើ​មតិ​ពួក​គេ​នៅ​ពេល​ពួក​គេ​មក​ដល់​កន្លែង​ស្នាក់​នៅ​»​។

ក្នុង​ច្បាប់​ទី​៥០​នៃ​ធម្មនុញ្ញ​អូ​ឡាំ​ពិ​ក​ចែង​ថា «​គ្មាន​ការ​ធ្វើ​បាតុកម្ម​, ការ​ឃោសនា​នយោបាយ​, ការ​ប្រកាន់​សាសនា ឬ​ជាតិ​សាសន៍​ណាមួយ​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ក្នុង​គេហទំព័រ​ផ្លូវការ​, កន្លែង​ប្រកួត ឬ​តំបន់​ផ្សេង​ៗ​នៃ​កីឡា​អូ​ឡាំ​ពិ​ក​ឡើយ​។

អ្នកស្រី Yaqiu Wang អ្នក​ស្រាវជ្រាវ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​ចិន​បាន​និយាយ​ថា «​គោលការណ៍​ណែនាំ​ផ្លូវច្បាប់​របស់​ចិន​មាន​ភាព​មិន​ច្បាស់លាស់ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​អាច​ប្រើប្រាស់ ដើម្បី​កាត់ទោស​ការ​និយាយ​ដោយ​សេរី​របស់​បុគ្គល​។ ពួក​គេ​អាច​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​បង្កជម្លោះ ឬ​ការ​រំខាន​។ មាន​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​ដែល​នឹង​ត្រូវ​បាន​ចាត់​ទុក​ក្នុង​កម្រិត​សន្តិភាព និង​មតិ​រិះគន់​ដ៏​សំខាន់​»​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​។ ស្រប​ពេល​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ