ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​កា.ប់.​ប្រ.ហារ.​ទៅលើ​​​ប្ដី​ប្រ​ពន្ធ​ដែល​​កំពុង​ដេក​​​លើ​​​ទូក​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ជា​ប្ដី​ប្រពន្ធ​ ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​កា.ប់.​ប្រ.ហារ.​ជាច្រើ​ន​កាំបិត បណ្ដាលឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រួច​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំ​ពេញ ដោ​យសារតែ​របួស​ធ្ងន់ធ្ងរ​ពេក ។ ហេ​តុ​ការណ៍​នេះ​…

ខេត្ត​កំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ជា​ប្ដី​ប្រពន្ធ​ ត្រូវ​​ជន​ពុំ​ស្គាល់​មុខ​កា.ប់.​ប្រ.ហារ.​ជាច្រើ​ន​កាំបិត បណ្ដាលឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រួច​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំ​ពេញ ដោ​យសារតែ​របួស​ធ្ងន់ធ្ងរ​ពេក ។ ហេ​តុ​ការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង១១និង៣០នាទី​យប់​ថ្ងៃ​ទី១៨ មករា ឆ្នាំ២០២២ ស្ថិតនៅ​ចំ​ណុច​ឈ្លេញ ​ក្នុង​ភូមិ​សេះ​ស្លា.ប់. ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខណៈ​ដែល​ជនរងគ្រោះ​ទាំង២នាក់​ប្ដី​ប្រពន្ធ កំពុងដេក​លើ​ទូក​ចាំ​របាំង​លបរបស់​ខ្លួន ។

ព័ត៌មាន​ដែល​ទទួល​បាន​ជាបឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា ​ជនរងគ្រោះជា​ប្តី​មានឈ្មោះ អេង ថា​ អាយុ៣០ឆ្នាំ ប្រពន្ធ​ឈ្មោះ អាត់ ស្រីមុំ​ អាយុ៣១ ឆ្នាំ ពួកគាត់​ទាំង២នាក់​មាន​ទីលំនៅ​ភូមិ​សេះ​ស្លា.ប់ ឃុំ​ឆ្នុកទ្រូ និង​មានមុខ​របរ​ធ្វើស្រែ​និង​នេសាទ ។
នៅ​យប់​ថ្ងៃកើត​ហេតុ ពួកគាត់​ទាំង២នាក់​ប្ដី​ប្រពន្ធ បាន​ទៅដេក​ចាំ​របាំង​លប របស់​ខ្លួន​នៅ​ចំណុច កើតហេតុ​ខាងលើ ស្រាប់តែ​ម៉ោង​ប្រមាណ​ជា១១ យប់ មាន​ជនសង្ស័យ បាន​ទៅ​កា.ប់.​ប្រហារ​ជនរងគ្រោះ​ទាំង២នាក់​ប្ដី​ប្រពន្ធ​ជាច្រើន​កាំបិត រង​របួស​ជាច្រើន​កន្លែង​យ៉ាងដំណំ ហើយ​ជន​រង​ដៃដល់​ក៏បាន​រត់គេច​ខ្លួន​បាត់​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​និង​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ជា​បន្ត​ទៀត ដោយសារតែ​របួស​ធ្ងន់​ៗ​ពេក ។ សមត្ថកិច្ច​មូលដ្ឋាន​មិនបាន​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​កា.ប់.សម្លា.ប់.​នេះ​ដោយ​បញ្ហា​បែប​ណា​នោះ​ទេ តែ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​។

ដោយតាម​ការ​បញ្ជាក់​ពី​បុរស​ម្នាក់​ឈ្មោះ អុន ដែល​ត្រូវជា​ឪពុក ជនរងគ្រោះ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី១៩ មករា នេះ​ថា ​ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ។ ​ប៉ុន្តែសមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​វិញ​ថា​ នៅ​មិនទាន់​ដឹង​ច្បាស់​ថា​យ៉ា​ង​ណា​នោះ​ទេ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ