ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អន្តោប្រវេសន៍​​ជាង​៤០​នាក់​​​ស្លា.ប់​ដោយ​សារ​លិច​នាវា​នៅ​ដែនទឹក​

2 ឆ្នាំ មុន

អង្គការក្រៅរដ្ឋាភិបាល​អេ​ស្ប៉ា​ញ​CAMINANDO FRONTERAS គូសបញ្ជាក់​ប្រាប់​AFP កាលពី​ថៃ្ង​ទី​១៧ ខែ​មក​រា​ថា ជនអន្តោប្រវេសន៍​ដល់​ទៅ​៤៣​នាក់ ក្នុង​នោះ​មាន

ប្រទេស​ម៉ា​រ៉ុ​ក ៖ អង្គការក្រៅរដ្ឋាភិបាល​អេ​ស្ប៉ា​ញ​CAMINANDO FRONTERAS គូសបញ្ជាក់​ប្រាប់​AFP កាលពី​ថៃ្ង​ទី​១៧ ខែ​មក​រា​ថា ជនអន្តោប្រវេសន៍​ដល់​ទៅ​៤៣​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​៣​នាក់​និង​នារី​១៤​នាក់ បាន​ត្រូវ​ស្លា.ប់​ កាលពី​ថ្ងៃ​ទី​១៦ ខែ​​មក​រា ដោយ​សារ​លិច​នាវា​ដែល​ពួក​គេ​ជិះ ក្នុង​ដែនទឹក​ក្រុង​TARFAYA​ភាគ​ខាងត្បូង​ម៉ា​រ៉ុ​ក​។

ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ដែល​ស្លា.ប់​ទាំង​៤៣​នាក់​នោះ ភាគច្រើន​មាន​ដើម​កំណើត​នៅ​តំបន់​អាហ្វ្រិក​សាហា​រ៉ា ហើយ​មាន​សាក​ស.ព​តែ​២​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​។ តុល្យការ​នោះ​ត្រូវ​បាន​អង្គការ​នេះ​ថា ទទួល​បាន​ពី​បណ្ដា​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ឬ​ពី​បណ្ដា​សាច់ញាតិ​គ្រួសារ​របស់​ពួក​អន្តោប្រវេសន៍​។ មនុស្ស​១០​នាក់​ជិះ​ក្នុង​នាវា​ដែល​លិច​បាន​ត្រូ​វួ ជួយ​សង្គ្រោះ​។ អ្នក​នៅ​រស់រាន​ទាំងនេះ​មាន​នារី​៦​នាក់ បាន​អំពាវនាវ​រក​ជំនួយ​ហើយ​ពួក​គេ​រង់ចាំ អស់​ពេល​៦​ម៉ោង​ទើប​អាជ្ញាធរ​ម៉ា​រ៉ុ​កតាម​រក​ពួក​គេ​ឃើញ​ជួយ​សង្គ្រោះ​ក្នុង​ដែនទឹក​ក្រុង​TARFAYA​។

ពួក​អន្តោប្រវេសន៍​ទាំងនេះ​ប៉ុនប៉ង​ទៅ​កាន់​ប្រជុំ​កោះ​កា​ណា​រី់​អេ​ស្ប៉ា​ញ ស្តិ​ត​នៅ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ ពី​ទីក្រុង​TARFAYA​។ ពុំ​មាន​ព័ត៌មាន​បន្ថែម​ពី​ការ​លិច​នាវា​ពួក​គេ​ឡើយ​។ ស្ថិត​នៅ​ចុង​ភាគ​ពាយ័ព្យ​នៃ​ទ្វីបអាហ្វ្រិក ម៉ា​រ៉ុ​ក​ជា​ប្រទេស​មួយ​ដែល​មានការ​ឆ្លងកាត់ សម្រាប់​ពួក​អន្តោប្រវេសន៍​ជា​ច្រើន ដែល​ចង់​ផ្សងព្រេង​ទៅ​កាន់​អឹ​រ៉ុ​ប​ចេញពី​ឆ្នេរសមុទ្រ​អ​ត្ល​ង់​ទិ​ក​ឬ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​ខ្លួន​។

សាកស.ព​បុរស​២​នាក់​ត្រូវ​បាន​រក​ឃើញ ម្នាក់​នា​ថ្ងៃ​ទី​១៦​មក​រា​និង​ម្នាក់​ទៀត​នា​ថ្ងៃ​ទី​១៧​មក​រា ក្នុង​ដែនទឹក​កោះ​FUERTEVENTURA នៃ​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​ញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ