ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Tyson ចង់​បញ្ចប់​ភាព​ក្រអឺតក្រទម​របស់ Jake Paul លើ​សង្វៀន​ប្រកួត

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិភាក្សា​អំពី​ការ​ប្រកួត​

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិភាក្សា​អំពី​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​មាន​តម្លៃ ៥០​លាន​ដុល្លារ​ជាមួយ​តារា​យូ​ធូប​អា​មេ​រិ​ក Jake Paul នៅ​ទីក្រុង Las Vegas​។ ខណៈ​អ្នកតំណាង​ភាគី​ទាំង​២​និយាយ​ថា កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ប្រកួត​ដែល​ត្រូវ​លក់​សិទ្ធិ​ទស្សនា​នៅ​ចុងឆ្នាំ​នេះ​។

Tyson វ័យ​៥៥​ឆ្នាំ បាន​ត្រឡប់​ឡើង​សង្វៀន​ប្រកួត​នៅ​ឆ្នាំ ២០២០ បន្ទាប់​ពី​អវត្តមាន​អស់​ពេល​១៥​ឆ្នាំ ជាមួយ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​៨​ទឹក​ទល់​នឹង Roy Jones Jr. នៅ​ទីក្រុង Los Angeles ដែល​បញ្ចប់​ទៅ​ដោយ​ត្រឹម​ស្មើ​គា្ន​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា​ពេល​នេះ Tyson ត្រូវ​បាន​រាយការណ៍​ថា នឹង​ឡើង​សង្វៀន​ម្តងទៀត ប៉ុន្តែ​លើក​នេះ​ត្រូវ​តទល់​ជាមួយ Paul ដែល​មាន​កំណត់​ត្រា​ឈ្នះ ៥-០ ខណៈ​អ្នក​ទាំង​ពីរ​មាន​គម្លាត​អាយុ​គ្នា​ដល់​ទៅ​៣០​ឆ្នាំ​ឯណោះ​។ គេ​មើលឃើញ​ថា គោលបំណង​របស់ Mike Tyson គឺ​ចង់​បញ្ចប់​ភាព​ក្រអឺតក្រទម​របស់ Jake Paul ដែល​កំពុង​មាននៅ​ពេល​បច្ចុប្បន្ន​នេះ​។

ប្រភព​ពី One Vegas បានឱ្យ​ដឹង​ថា ប្រសិនបើ​កិច្ច​ពិភាក្សា​ទាំងអស់​ដំណើរការ​ទៅ​មុខ នោះ​ការ​កើត​នឹង​កើតឡើង​តែ​ម្តង​នៅ​ទីក្រុង Las Vegas ជាមួយ​ការ​ប្រកួត​ដែល​លក់​សិទ្ធិ​ទស្សនា​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ