ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្តើម​បើក​ឱ្យមានការ​ចិញ្ចឹម​ត្រី​តាម​បែ​ក្នុង​សមុទ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​ក្រុមហ៊ុន​មួយ​បាន​ស្នើផែនការ​វិនិយោគ​វារីវប្បកម្មតាម​បែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ នៅ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស ដែល​ដំណាក់កាល​ទី ១ នៃ​ផែនការ​វិនិយោគ​នោះ​ គឺ​លើ​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ១៩៨៤…

រាជធានីភ្នំពេញ ៖ មាន​ក្រុមហ៊ុន​មួយ​បាន​ស្នើផែនការ​វិនិយោគ​វារីវប្បកម្មតាម​បែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ នៅ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស ដែល​ដំណាក់កាល​ទី ១ នៃ​ផែនការ​វិនិយោគ​នោះ​ គឺ​លើ​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ១៩៨៤ ​ហិ​កតា​ ។ ក្រុមហ៊ុន ដែល​ស្នើ​សុំ​ចិញ្ចឹម​ត្រី​ក្នុង​សមុទ្រ​នេះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា ជី​ន យូ តាំង ។

លោក​ វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឱ្យដឹង​ថា ការ​ចិញ្ចឹម​ក្នុង​សមុទ្រ​គេ​អាច​ធ្វើ​បាន ​។ លោក​ថា ​តាម​រយៈបទ​ពិសោធន៍​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ការ​ចិញ្ចឹម​ត្រី​ក្នុង​លំហ​សមុទ្រ ដែល​អាច​ទាញ​អត្ថប្រយោជន៍​ជា​សេដ្ឋកិច្ច​បាន​យ៉ាងច្រើន ទាំង​អ្នក​វិនិយោគ និង​ប្រជា​សហគមន៍​នេសាទ តាម​កំណើន​នៃ​ត្រី​ធម្មជាតិ​ដែល​ចូល​មក​រក​ចំណី​ពី​តំបន់​ចិញ្ចឹម ។

ឆ្លើយ​តប​ចំពោះ​សំណើ​វិនិយោគ​របស់​ក្រុមហ៊ុន​ខាងលើ លោក​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​របស់​ក្រុមហ៊ុន ដែល​ផែនការ​វិនិយោគ​នេះ គឺ​ពិតជា​សំខាន់​សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ដល់​វិស័យ​ជលផល​នៅ​កម្ពុជា និង​ជា​ពិសេស​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ទាំង​ផល​ត្រី​សមុទ្រ​ធម្មជាតិ និង​ផល​ត្រី​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ ។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​ដល់​ក្រុមហ៊ុន​ឱ្យបញ្ជូន​ឯកសារ​វាយតម្លៃ​លើ​ផល​ប៉ះពាល់បរិស្ថាន និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​នេះ​មក​ក្រសួង និង​ជា​ពិសេស​ត្រូវ​ធ្វើការ​ស្នើ​សុំ និង​មានការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​មុន​សិន ទើប​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អាច​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​អនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​បាន​ ។

ប្រ​ភ​ពពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឱ្យដឹងថា ​នៅ​ថ្ងៃ​ទី ​១៨ ខែ​មករា នេះ លោក ​វេ​ង សា​ខុន បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​នេសាទ​សមុទ្រ ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​សមុទ្រ ការ​អភិរក្ស និង​ការ​គ្រប់គ្រង​ធនធាន​ជលផល​នៅ​ក្នុង​តំបន់​សមុទ្រ និង​បានទៅ​ពិនិត្យ​មើល​ទីតាំង​សមុទ្រ​នៅ​ជុំវិញ​តំបន់​កោះ​ថាស ដែល​ក្រុមហ៊ុន ជីន យូ​ តាំង ស្នើ​សុំ​ចិញ្ចឹម​ត្រី​នោះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ