ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​២​ដង​​វា.យ​​ប្រហារ​អា​ហ្វ​ហ្គា​នី​ស្ថាន ផ្តាច់ជីវិត​មនុស្ស​ជាង២០​នាក់

2 ឆ្នាំ មុន

​អាហ្វហ្គានីស្ថាន ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន២២​នាក់​បាន​ស្លា.ប់​រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពេល​គ្រោះ​រញ្ជួយ​ដី​ចំនួន ២​ដង​

​អាហ្វហ្គានីស្ថាន ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន២២​នាក់​បាន​ស្លា.ប់​រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពេល​គ្រោះ​រញ្ជួយ​ដី​ចំនួន ២​ដង​បាន​វា​.​យ​ប្រហារ​ភាគ​ខាងលិច​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​​១៧ មករា ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ទិន្នន័យ​ពី​ភ្នាក់ងារ​សង្គម​ភូ​គ​ភ្ភ​សាស្ត្រ​អា​មេ​រិ​ក (USGS) បាន​ឲ្យ​ដឹង​ថា រញ្ជួយ​ដី​កម្រិត ៤,៩ និង ៥,៣​រ៉ិច​ទ័​រ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត Badghis ដែល​នៅ​ទីនោះ​ផ្ទះ និង​អគារ​ជា​ច្រើន​ខ្នង​ដួល​រលំ​។

អ្នកនាំពាក្យ​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​ថា កុមារ ៤​នាក់​ស្ថិត​ក្នុង​ចំណោម​សាកស.ព​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​គំនរ​បាក់បែក​។ ផ្ទះ​ជាង ៧០០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំ​ផ្លា​ញុំ​។

គ្រោះ​រញ្ជួយ​ដី​អាច​បង្ក​ការ​ហិនហោច​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​លំនៅ​ដ្ឋា​ន​ជា​ច្រើន​មិន​មាន​លំនឹង និង​សាងសង់​មិន​បាន​ល្អ​។

ភ្នាក់ងារ​សង្គម​ភូ​គ​ភ្ភ​សាស្ត្រ​អា​មេ​រិ​ក​ចាប់​បាន​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​វា​.​យ​ប្រហារ​នៅ​ចំងាយ ៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Qala-e-Naw នៃ​ខេត្ត Badghis​។

គ្រោះ​រញ្ជួយ​ដី​លើក​ទី ១​វា​.​យ​ប្រហារ​នៅ​ពេល​រសៀល ចំណែក​រញ្ជួយ​ដី​លើក​ទី ២​កើតឡើង ២​ម៉ោង​ក្រោយ​។

សូម​បញ្ជាក់​ថា ខេត្ត Badghis ត្រូវ​បាន​គេ​ចាត់ទុកជា​តំបន់​គ្មាន​ការ​អភិវឌ្ឍន៍ និង​ក្រីក្រ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ (​យោង​តាម​ប្រភព​៖ BBC & AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ