ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​អ្នក​ឈ្នះ​ពាន​ពី​កម្មវិធី The Best FIFA Football Awards កាលពី​យប់មិញ

2 ឆ្នាំ មុន

ស្វី​ស ៖ កម្មវិធី The Best FIFA Football Awards 2021 ដែល​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ពានរង្វាន់​ជូន​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ ២០២១ ក្នុង​វិស័យ​

ស្វី​ស ៖ កម្មវិធី The Best FIFA Football Awards 2021 ដែល​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ពានរង្វាន់​ជូន​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ ២០២១ ក្នុង​វិស័យ​បាល់ទាត់​ទាំង​ផ្នែក​បុរស និង​ស្ត្រី បាន​រៀបចំ​ឡើង​នៅ​ឯ​ទីស្នាក់ការ FIFA ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស កាលពី​យប់មិញ​។

ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នក​ឈ្នះ​ពានរង្វាន់​ទាំង​អស់ពី​កម្ម​វី​ធី The Best FIFA Football Awards 2021៖

ផ្នែក​បុរស
-Robert Lewandowski កីឡាករ​ល្អ​បំផុត (The Best FIFA Men’s Player)
-​កីឡាករ​១១​នាក់​ល្អ​ប្រចាំឆ្នាំ (The FIFA Fifpro Men’s World XI) ៖ អ្នកចាំទី Gianluigi Donnarumma, ខ្សែការពារ Ruben Dias, Leonardo Bonucci, David Alaba ខ្សែបម្រើ Jorginho, N’Golo Kante, Kevin De Bruyne ខ្សែប្រយុទ្ធ Cristiano Ronaldo, Erling Haaland, Robert Lewandowsk និង Lionel Messi​។

-Thomas Tuchel គ្រូបង្វឹក​ល្អ​បំផុត (The Best FIFA Men’s Coach)
-Erik Lamela គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​បំផុត (Puskas Award)
-Edouard Mendy អ្នកចាំទី​ល្អ​បំផុត (The Best FIFA Men’s Goalkeeper)
-Cristiano Ronaldo កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើសជាតិ (FIFA Best Special Award)

ផ្នែក​នារី
-Alexia Putellas កីឡាការិនី​ល្អ​បំផុត (The Best FIFA Women’s Player)
-​កីឡាការិនី​១១​នាក់​ល្អ​ប្រចាំឆ្នាំ (The FIFA Fifpro Women’s World XI) ៖ អ្នកចាំទី Chistiane Endler ខ្សែការពារ Lucy Bronze, Wendy Renard, Mille Bright, Magdalena Erikkson ខ្សែបម្រើ Estafania Banini, Carli Lloyd, Barbara Bonansea ខ្សែប្រយុទ្ធ Vivianne Miedema, Marta, Alex Morgan

-Emma Hayes គ្រូបង្វឹក​ល្អ​បំផុត (The Best FIFA Women’s Coach)
-Christiane Endler អ្នកចាំទី​ល្អ​បំផុត (The Best FIFA Women’s Goalkeeper)
-Christine Sinclair កីឡាការិនី​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើសជាតិ (FIFA Best Special Award)

-​ពានរង្វាន់​អ្នកគាំទ្រ​ល្អ​ប្រចាំឆ្នាំ (FIFA Fan Award) បាន​លើ​អ្នកគាំទ្រ​ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់​។
-​ពានរង្វាន់​លេង​ដោយ​យុត្តិធម៌ (FIFA Fair Play) បាន​លើ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ