ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បញ្ចេញ​បន្ទះ Sensor ពត់​បាន​យ៉ាង​ពិសេស

7 ឆ្នាំ មុន

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ LG គឺ​ក្រុមហ៊ុន LG Innotek បាន​អភិវឌ្ឍ​បន្ទះ​សម្ពាធ Sensor ដែល​អាច​ពត់​បាន ហើយ​វា​មានកម្ម​វិធី​ច្រើន ពោល​គឺ​ចាប់ពី​សម្ភារ​កីឡា​រហូត​ដល់​ការ​ថែទាំ​សុខភាព​ទៀត​ផង ។ Sensor

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ LG គឺ​ក្រុមហ៊ុន LG Innotek បាន​អភិវឌ្ឍ​បន្ទះ​សម្ពាធ Sensor ដែល​អាច​ពត់​បាន ហើយ​វា​មានកម្ម​វិធី​ច្រើន ពោល​គឺ​ចាប់ពី​សម្ភារ​កីឡា​រហូត​ដល់​ការ​ថែទាំ​សុខភាព​ទៀត​ផង ។ Sensor ជំនាន់​ថ្មី​នេះ​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់ និង​បាន​យូរអង្វែង  ពោល​គឺ​វា​អាច​ធ្វើការ​ពីសី​តុ​ណ្ណ​ភាព​-៤០​អង្សា​សេ ដល់​៨០ អង្សា​សេ​ឯណោះ ។ វា​អាច​ទប់ទល់​នឹង​ការ​អង្គុយ​ពី​មនុស្ស​ចំនួន​១០០.០០០​នាក់ ។

ខុស​ប្លែក​ពី Sensor ដទៃ​ទៀត​វា​បង្កើត​ទម្រង់ការ​វាស់វែង​ច្រើន​សណ្ឋាន និង​មិន​រលាក​ស្បែក​ដូច Sensor ផ្អែក​លើ​វិ​ជ្ជ​សាស្ត្រ PET ដែល​មិន​អាច​ពត់​បាន​នោះ​ទេ ។ បច្ចុប្បន្ន​នេះ​ទីផ្សារ​ឧបករណ៍​ពាក់​លើ​រាង​កាយ​បែប​កីឡា​កំពុង​តែ​មាន​សន្ទុះ ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ផលិត​អាវ​ឆ្លាត​វៃ (Smart Shirt) ដោយ​ប្រើប្រាស់​បន្ទះ Sensor ពត់​បាន៕