ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន​មួយ​ឈូស​ឆាយ​កាត់​រំលំ​ឈើ​ប៉ះពាល់​ដល់​ចម្លាក់​ប្រាសាទ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ចម្លាក់​ថ្ម​ប្រាសាទ​ជាច្រើន​បាន​រង​ការ​បាក់បែ​ក​ប្រេះស្រាំ​ដួ​ល​រលំ​មក​ដី បន្ទាប់ពី​ត្រូវ​បាន​ឈូស​ឆាយ​បំ​ផ្លិច​បំ​ផ្លាញ និង​កាប់​រំលំ​ឈើ​ពី​ក្រុមហ៊ុ​ន​វិនិយោគ​ព្រៃ​សម្បទាន​ដ៏​ធំ​មួយ ដែល​មាន​ទីតាំងនៅ​តំបន់​ត្រើយម្ខាង ស្រុក​សំបូរ ខេត្តក្រចេះ ​។ ទន្ទឹម​និង​ការ​ធ្វើឲ្យខូច​ខាត​នូវ​តំបន់​ទី​ប្រសាទ​នេះ…

ខេត្តក្រចេះ ​៖ ចម្លាក់​ថ្ម​ប្រាសាទ​ជាច្រើន​បាន​រង​ការ​បាក់បែ​ក​ប្រេះស្រាំ​ដួ​ល​រលំ​មក​ដី បន្ទាប់ពី​ត្រូវ​បាន​ឈូស​ឆាយ​បំ​ផ្លិច​បំ​ផ្លាញ និង​កាប់​រំលំ​ឈើ​ពី​ក្រុមហ៊ុ​ន​វិនិយោគ​ព្រៃ​សម្បទាន​ដ៏​ធំ​មួយ ដែល​មាន​ទីតាំងនៅ​តំបន់​ត្រើយម្ខាង ស្រុក​សំបូរ ខេត្តក្រចេះ ​។ ទន្ទឹម​និង​ការ​ធ្វើឲ្យខូច​ខាត​នូវ​តំបន់​ទី​ប្រសាទ​នេះ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច«ស្ទៀង​»ដែល​រស់នៅ​ក្នុង ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​នេះ​ចុះ​ជួយ​អន្តរាគមន៍ ប្រមូល​បំណែក ថ្ម ប្រាសាទបុរាណ ចំនួន២កន្លែង ដែល​រង​ការ​ឈូស​ឆាយ បំផ្លិច​បំផ្លាញ​ដោយក្រុម​ហ៊ុន សិង​បាយ​អូ​ថេ​ក (THINK BIOTECH (CAMBODIA) CO., LTD) ។

ពលរដ្ឋ​នៅ​តំបន់​នោះ​និយាយ​ថា ប្រាសាទ​លាវ​ចោ​ម និង​ប្រាសាទត្រពាំង​ក្របៅ ដែល​មានទីតាំង​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ ភូមិ​អា​ជេ​ន ឃុំ​កំពង់ចាម ត្រូវ​បាន​ក្រុមហ៊ុន សិង​បាយ​អូ​ថេ​ក THINK BIOTECH (CAMBODIA) CO., LTD ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លិច​​បំផ្លាញ នា​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ មន្រ្តី​នៃ​មន្ទី​វប្បធម៌​ខេត្ត​និ​យា​យថា តាម​រយៈ​រូបភាព​ដែល​អ្នកភូមិ​បាន​ថត​ទុកជា​ភស្តុតា​ង រចនាប័ទ្ម នៃ​ក្បាច់ចម្លាក់​ជាប់​ផ្ដែរ និង​សសរស្ដម្ភ ដែល​ជា​បំណែកនៅ​សេសសល់​របស់ប្រាង្គ​ប្រាសាទ​ទាំង២នេះ មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​រចនាប័ទ្ម​នៃ​ប្រាសាទ សំបូរ​ព្រៃ​គុក ។ ដោយសារតែ​ស្រុក​សំបូរ ជា​រាជ​ធីនគរសម្ភរ​នា​សម័យ​ចេន​ឡាទឹកលិច ទើប​ស្រុក​មួយ​នេះ​សម្បូរទៅដោយ​ប្រាង្គ​ប្រាសាទ​ជាច្រើន ដែល​កំពុងតែ​កប់​នៅក្នុង​ព្រៃ​និង​នៅ​លើ​កោះ​។

ជុំវិញ​ការ​អំពាវនាវ​ពី​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​​ជួយ​អន្តរាគមន៍​ប្រមូល​បំណែក​ថ្ម​ប្រាសាទបុរាណ ប្រធានមន្ទីរ​វប្បធម៌​ និង​វិចិត្រ សិល្បៈ​ខេត្តក្រចេះ លោក ទេព វាសនា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ករណីនេះ​ លោក​បាន​ផ្ញើ​របាយការណ៍​ទៅ​ក្រសួង​ហើយ ។ យ៉ាងណាក៏ដោយ ​ការបាត់បង់​ប្រាសាទបុរាណ​ទាំង២នេះ គឺជា​ការបាត់បង់​ដ៏​ធំធេង នៃ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ​ខ្មែរ ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន សិង​បាយ​អូ​ថេ​ក (THINK BIOTECH (CAMBODIA) CO., LTD) គឺជាក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋា​​ភិបាល​កូរ៉េ​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​រដ្ឋាភិបាល កម្ពុជា​វិនិយោគ ដំណាំ​ឧស្សាហកម្ម​អាកា​ស្​យា ឬ ស្ថានីយ ស្ដារ​ព្រៃឈើ ឡើងវិញ​ដែល​វិនិ​យោគលើ​ផ្ទៃដី​ជាង៣ម៉ឺន​ហិកតា កាលពី ខែមិថុនា​ឆ្នាំ ២០១២ ស្ថិតនៅ​ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ និងមួយ​ផ្នែក​ចូល​ដី​ស្រុក
​សៀ​ម​បូ​ក ខេត្ត​ស្ទឹង​ត្រែង ។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​​ ក្រុមហ៊ុន​នេះ កំពុង​រង​ការ​ចោទ​ថា កំពុងតែ​ធ្វើការ​ប្រមូល​កាប់​ឈើ​ខុសច្បាប់​ពី​តំបន់​អភិរក្ស​ព្រៃ​ឡង់​មក​ចូល​ក្រុមហ៊ុន មក​កែច្នៃ​រូបភាព​ជា​ឈើ​មានច្បាប់​។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។


អត្ថបទសរសេរ ដោយ