ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចំណាប់ខ្មាំង​នៅ​តិច​សាស់​ ចាត់ទុកជា​អំពើ​ភេរវកម្ម

2 ឆ្នាំ មុន

ការ​ចាប់​ចំណាប់ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ ​ក្នុង​រដ្ឋ​តិច​សាស់ ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មក​រា ឆ្នាំ​២០២២ ត្រូវ​បាន​អាជ្ញាធរ​អា​មេ​រិ​ក​ ចាត់ទុកជា​

សហរដ្ឋអាមេរិក ៖ ការ​ចាប់​ចំណាប់ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ ​ក្នុង​រដ្ឋ​តិច​សាស់ ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មក​រា ឆ្នាំ​២០២២ ត្រូវ​បាន​អាជ្ញាធរ​អា​មេ​រិ​ក​ ចាត់ទុកជា​អំពើ​ភេរវក.ម្ម​។

បុរស​ដែល​ចាប់​មនុស្ស​ច្រើន​នាក់​ជា​ចំណាប់ខ្មាំង អស់​ពេល​១០​ម៉ោង​តាម​ពិត​ទៅ​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​៤៤​ឆ្នាំ ដែល​ FBI​ប្រាប់​ថា គេ​មានឈ្មោះ​ MALIK FAISAL AKRAM​។ បុរស​នេះ​បាន​ត្រូវ​ស្លា.ប់ ក្នុង​អន្តរាគមន៍​របស់​កងកម្លាំង​ប៉ូលិស ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ច្បាស់​ថា ​រូបគេ​ធ្វើ​អត្តឃា.ត ឬ​ក៏​ត្រូវ​ប៉ូលិស​បាញ់​ស្លា.ប់​នៅឡើយ​។ ចំណាប់ខ្មាំង​ទាំង​៤​នាក់​ត្រូវ​បាន​រំដោះ​ដោយ​សុខ​សប្បាយ ។

តាម​រយៈ​ស្ថានទូត​ខ្លួន​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន​អង់គ្លេស​ អះអាង​ថា ផ្ដល់​ការ​គាំទ្រ​ចំពោះ​កងកម្លាំង​ប៉ូលិស​តិច​សាស់​ និង​អា​មេ​រិ​ក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស លោកស្រី​ LIZ TRUSS បាន​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​។ លោកស្រី​ថា ​ខ្ញុំ​គិតដល់​សហគមន៍​ជ្វី​ហ្វ​និង​គ្រប់​អ្នក​ដែល​រង​ការ​ប៉ះពាល់​ដោយ​អំពើ​ភេរវកម្ម​នៅ​តិច​សាស់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ​ហាក់ដូចជា​អះអាង​ព័ត៌មាន​ដែល​ថា ជនសង្ស័យ​បាន​ស្នើ​ឲ្យ​ដោះ​លែង​លោកស្រី​ AADIA SIDDIQUI ជា​អ្នក​វិទ្យាសាស្ត្រ​ប៉ា​គី​ស្ថាន​ម្នាក់ ទទួល​ការ​កាត់ទោស​កាលពី​ឆ្នាំ​២០១០ ដោយ​តុលាការ​សហព័ន្ធ​ក្រុង​ញូ​វ​យ៉​ក ដាក់​ពន្ធ​នាគារ​ដល់​៨៦​ឆ្នាំ​ពី​បទ​ប៉ង​ប៉ង បាញ់​សម្លា.ប់​ពួក​ទាហាន​អា​មេ​រិ​ក​ពេល​លោកស្រី​ជាប់​ឃុំឃាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ បុរស​ដែល​ចាប់​ជា​ចំណាប់ខ្មាំង​ បាន​ទាមទារ​ឲ្យ​ដោះ​លែង​ស្ត្រី​អ្នក​វិទ្យាសាស្ត្រ​រូប​នោះ ដោយ​ថា​ជា​បងស្រី​របស់​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ