ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង ​និង​ស៊ូ​ណា​មី​ នៅ​ប៉ា​ស៊ីហ្វិ​ក ​ស្លា.ប់​នារី​២​នាក់​នៅ​ប៉េ​រូ

2 ឆ្នាំ មុន

មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយ​សារ​​លង់ទឹក​នៅ​ប្រទេស​ប៉េ​រូ មក​ពីរ​លក​ធំ​ខុស​ពី​ធម្មតា បណ្ដាល​មក​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​បាតសមុទ្រ នៅ​ប្រជុំ​កោះ

ប្រជុំ​កោះ​តុង​ហ្គា ៖ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយ​សារ​​លង់ទឹក​នៅ​ប្រទេស​ប៉េ​រូ មក​ពីរ​លក​ធំ​ខុស​ពី​ធម្មតា បណ្ដាល​មក​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​បាតសមុទ្រ នៅ​ប្រជុំ​កោះ​តុង​ហ្គា​។

បន្ថែម​លើ​ការ​ខូចខាត​សម្ភារ​ធ្ងន់ធ្ងរ ក្នុង​បណ្ដា​ប្រទេស​នៅ​ជាប់​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ករលក​យក្ស​ស៊ូ​ណា​មី បណ្ដាល​មក​ពី​ការ​ផ្ទុះ​ដ៏​ខ្លាំង​នៃ​ភ្នំភ្លើង​ក្រោម​បាតសមុទ្រ នៅ​ប្រជុំ​កោះ​តុ​​ង​ហ្គា​ ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងត្បូង បាន​សម្លា.ប់​មនុស្ស​២​នាក់​នៅ​ប្រទេស​ប៉េ​រូ​។ ប៉ុន្តែ​ការ​គំរា.មកំហែង​ចាត់​ទុក​ថា ចប់​សព្វគ្រប់​ហើយ​នា​ថ្ងៃ​ទី​១៦ ខែ​​មក​រា​។ នារី​២​នាក់​បាន​ស្លា.ប់​ដោយ​លង់ទឹក​នៅ​កន្លែង​កម្សាន្ត​មាត់សមុទ្រ ​NAYLAMP តំបន់​ LAMBAYEQUE ភាគ​ខាងជើង​ប៉េ​រូ មក​ពីរ​លក​ធំ​ខុស​ពី​ធម្មតា ពេល​មានការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ប្រជុំ​កោះ​តុង​ហ្គា​។ នេះ​ជា​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មក​រា របស់​មជ្ឈមណ្ឌល​ជាតិ​ប្រតិបត្តិការ​បន្ទាន់​ប៉េ​រូ​។

មុន​នេះ​ប៉េ​រូ​បាន​បិទ​កំពង់​ផែ​២២​ ហើយ​ប៉ូលិស​គូសបញ្ជាក់​ថា បាន​ជួយ​សង្គ្រោះ​មនុស្ស​២៣​នាក់​នៅ​ឆ្នេរសមុទ្រ​។

ស៊ូ​ណា​មី​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ច្រើន​នៅ​ភាគ​ខាងជើង​ទីក្រុង ​NUKU’ALOFA ​រដ្ឋធានី​ប្រជុំ​កោះ​តុង​ហ្គា​ ដោយ​បណ្ដា​នាវា និង​ផ្ទាំង​ថ្ម​ធំ​ៗ​ត្រូវ​រលក​យក្ស​ច្រាន​មក​ទើរ​លើ​មាត់ច្រាំង តែ​មិន​មាន​ជន​រង​គ្រោះ​ស្លា.ប់​ឡើយ​នៅ​ប្រជុំ​កោះ​នោះ​។ នេះ​ជា​ការ​អះអាង​របស់​​នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ លោកស្រី​ JACINDA ARDERN​។

លោកស្រី​គូសបញ្ជាក់​ថា ទំហំ​នៃ​ការ​ខូចខាត​ពិបាក​ក្នុង​ការ​វាយតម្លៃ​ក្នុង​ប្រទេស​ប្រជុំ​កោះ​តូច​នេះ​នៅ​ប៉ា​ស៊ី​ហ្វិ​ក ដោយ​បណ្ដាញ​គមនា​គមន៍​ត្រូវ​ដាច់​។ ទីក្រុង​ NUKU’ALOFA ​ក្រោម​ដណ្ដប់​ដោយ​ពពក​ផេះភ្នំភ្លើង​យ៉ាង​ក្រាស់ តែ​សភាពការណ៍​មាន​ភាព​ស្ងប់ស្ងាត់​។ ប្រជុំ​កោះ​តុង​ហ្គា ​ត្រូវការ​ជំនួយ​ខាង​ទឹក ព្រោះ​ផេះ​ បណ្ដាល​ឲ្យ​មានការ​បំពុល​ទឹក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ