ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Luka Modric បញ្ជាក់​ពី​អនាគត​នៅ Real Madrid ក្រោយ​ឈ្នះ Spanish Super Cup

4 ខែ មុន

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Luka Modric បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចង់​បន្ត​នៅ Real Madrid លើស​ពី​រដូវ​កាល​នេះ ហើយ​រំពឹង​ថា កិច្ច

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Luka Modric បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចង់​បន្ត​នៅ Real Madrid លើស​ពី​រដូវ​កាល​នេះ ហើយ​រំពឹង​ថា កិច្ចព្រមព្រៀង​លើ​កុងត្រា​ថ្មី នឹង​កើតឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ រួមចំណែក​ជួយ Real Madrid ឈ្នះ​ពានរង្វាន់ Spanish Super Cup រដូវ​កាល ២០២១-២២ កាលពី​យប់មិញ នៅ​ឯ​កីឡដ្ឋាន King Fahd នៃ​អា​រ៉ា​ប៊ី​សា​អូឌីត​។

Real Madrid ក្លាយជា​ម្ចាស់​ជើងឯក Spanish Super Cup រដូវ​កាល ២០២១-២២ និង​លើក​ទី​១២ ក្រោយ​ឈ្នះ​លើ​ក្រុម Athletic Bilbao នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ២-០ ដែល​សម្រេច​បាន​ដោយ Luka Modric នៅ​នាទី​៣៨ និង Karim Benzema នៅ​នាទី​៥២ ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ Luka Modric អតីត​ខ្សែបម្រើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​កំពុង​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លាំង ពាក់ព័ន្ធ​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Manchester City បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​គ្មាន​អ្វី​ល្អ​សម្រាប់​ខ្ញុំ​ជាង​ក្លាយជា​កីឡាករ Real Madrid នោះ​ទេ​។ ខ្ញុំ​មិន​ទាន់​បាន​គិត​អំពី​ការ​បន្ត​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ក្លឹ​ប​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន​ហើយ​។ យើង​ប្រាកដជា​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​ពេល​ឆាប់​ៗ​នេះ​»៕ (​ដកស្រង់​ចេញពី Metro)

Picture
Picture
Picture
Picture
Picture
Picture
Picture