ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធជិះម៉ូតូឌុបគ្នា ជួបគ្រោះអកុសល​​​លើផ្លូវជាតិលេខ​​៣

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ប្តី​ប្រពន្ធ​២នាក់បានបាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ខណៈ​ជនរងគ្រោះ​ទាំង២នាក់​ជិះ​ម៉ូតូឌុប​គ្នា​ ​​ត្រូវ​

ខេត្តកំពត​ ៖ ប្តី​ប្រពន្ធ​២នាក់បានបាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ ខណៈ​ជនរងគ្រោះ​ទាំង២នាក់​ជិះ​ម៉ូតូឌុប​គ្នា​ ​​ត្រូវ​រថយន្ត​មួយគ្រឿងបុ.កពីក្រោយ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១១៨-១១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ រមាស ស្រុក​ដងទង់ ខេត្តកំពត កាលពី​វេលា​ម៉ោង​២និង​២០​នាទី​​រសៀល​ថ្ងៃ​ទី​១៦ ​ខែមករា ឆ្នាំ​២០២២​ ។​

​តាមប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​ភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ​ស៊េរី​ឆ្នាំ​២០១២​ ព​ណ៌ខ្មៅ ​ពាក់​ផ្លា​ក​លេ​ខ ភ្នំពេញ​ ១BH-៤៩៨៧ បើកបរ​​ដោយបុរសជា​ប្តី​​ឈ្មោះ ហ៊ុន មន អាយុ​៥៦​ឆ្នាំ​ (បានស្លា.ប់) និង​អ្នក​រួម​ដំ​​ណើរ​ជា​ប្រពន្ធ​​ឈ្មោះ អុ​ន ចាន់​រិ​ន អាយុ​៥២ឆ្នាំ​ (​បានស្លា.ប់​)។ ជនរងគ្រោះ​​ទាំង​ពីរ​នាក់​រស់​​នៅ​ភូមិ​បឹង ឃុំ​បឹង​និ​មល ស្រុក​ឈូក ខេត្ត​កំពត ។ ​ចំណែកភាគី​​ខាង​​រថយន្ដ​​មួយគ្រឿង​ម៉ាក​AUDI ព​ណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ ​2AH-៧៧៥៧​ បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន បិ​ន​ជី (SIM BING JIE) ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ​ចិន ត្រូវ​​ឃាត់ខ្លួន​ ។​

​តាម​ប្រភព​​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា​ ​មុនពេលកើតហេតុ ​ជនរងគ្រោះទាំង​​២នាក់​​ប្តីប្រពន្ធ​​បានជិះម៉ូតូឌុបគ្នា​ធ្វើ​ដំណើរ​​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​ លុះមកដល់ចំណុចកើតហេតុ​​ខាងលើ ​ត្រូវ​​រថយន្ត​​មួយគ្រឿង​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ បាន​បុ.កពីក្រោយ​ បណ្តាលឱ្យ​ជនរងគ្រោះទាំង​​​​​២នាក់ប្តីប្រពន្ធ​​ស្លា.ប់​យ៉ាង​អាណោ​ច​អាធ​ម័​នៅ​កន្លែង​កើតហេតុ​ ។

ក្រោយពេលកើតហេតុ ​អ្នកបើកបរ​រថយន្ត​ ត្រូវ​​សមត្ថកិច្ច​​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កា​រិ​ល័យ​ជំ​នាញ​ស្នងការ​ខេត្ត​ ដើម្បីធ្វើការ​សាកសួរ ​ចំណែក​ស.ព​ជនរងគ្រោះ​ទាំង​​២នាក់​​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រីឯ​​រថយន្ត និង​ម៉ូតូ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់​ជា​បណ្តោះអាសន្ន រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ