ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​៣​ពួក​រកបាន​ដោយ​ក្រ​ក្នុង​លោក

3 ខែ មុន

ព្រះពុទ្ធ​ដីកា​ព្រះ​ត្រៃ​បិដក​លេខ​៤១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​កើត​ប្រាកដ​នៃ​បុគ្គល​៣​ពួក​រកបាន​ដោយ​ក្រ​ក្នុង​លោក ។ តើ​បុគ្គល​៣​ពួក​នោះ​ដូច​ម្ដេច​ខ្លះ ? ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​កើត​ប្រាកដ​នៃ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ រកបាន​ដោយ​ក្រ​ក្នុង​លោក…

ព្រះពុទ្ធ​ដីកា​ព្រះ​ត្រៃ​បិដក​លេខ​៤១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​កើត​ប្រាកដ​នៃ​បុគ្គល​៣​ពួក​រកបាន​ដោយ​ក្រ​ក្នុង​លោក ។ តើ​បុគ្គល​៣​ពួក​នោះ​ដូច​ម្ដេច​ខ្លះ ?

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​កើត​ប្រាកដ​នៃ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ រកបាន​ដោយ​ក្រ​ក្នុង​លោក ១ បុគ្គល​អ្នក​សម្ដែង​ធម្ម​វិន័យ​យ៉ាង​ពិស្តារ ដែល​ព្រះ​តថាគត​សម្ដែង​ហើយ រកបាន​ដោយ​ក្រ​ក្នុង​លោក ១ និង​បុគ្គល​ជា​កតញ្ញូ​កតវេទី​ពិតប្រាកដ រកបាន​ដោយ​ក្រ​ក្នុង​លោក ១ ។

Picture

ម្នាល​ភិក្ខុ​ទាំងឡាយ ការ​កើត​ប្រាកដ​នៃ​បុគ្គល​៣​ពួក​នេះ រកបាន​ដោយ​ក្រ​ក្នុង​លោក នេះ​ជា​ពុទ្ធដីកា​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយ​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក ៕ សាន សារិន