ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​គោ​ឱ្យពលរដ្ឋ​ចិញ្ចឹម​តាម​តំបន់​ការពារ​ ដើម្បី​ចូលរួម​ថែរក្សា​ធម្មជាតិ

4 ខែ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ​អូរ ចិ​ញ្ជៀ ន ស្ថិត​នៅឃុំសា​គ្រាម ស្រុកប្រាសាទ​បា​ល្ល័​ង្ក ខេត្តកំពង់ធំ មាន​ជីវភាព​ធូ​ធារ​បន្ទាប់​ពី​ទទួល​បាន​សត្វ​គោ​ដោយ​ឥត​គិតថ្លៃ​យក​ចិញ្ចឹម​…

ខេត្តកំពង់ធំ ៖ ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ​អូរ ចិ​ញ្ជៀ ន ស្ថិត​នៅឃុំសា​គ្រាម ស្រុកប្រាសាទ​បា​ល្ល័​ង្ក ខេត្តកំពង់ធំ មាន​ជីវភាព​ធូ​ធារ​បន្ទាប់​ពី​ទទួល​បាន​សត្វ​គោ​ដោយ​ឥត​គិតថ្លៃ​យក​ចិញ្ចឹម​ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​បិ​រ​រិ​ស្ថាន ​។ កសិករ​ឈ្មោះ សិទ្ធ ភឿ​ក ដែល​បានទទួល​បានគោ ចំនួន ៣ ក្បាល​ពី​ក្រសួងបរិស្ថាន​និយាយ​ទាំង​មុខ​ញញឹម​ថា លោក​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​គោ​មក​ចិញ្ចឹម ​។ គោ​ទាំងនោះ​ជា​ផ្នែកមួយជួយដល់គ្រួសាររបស់​គាត់​ឱ្យមាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ។

Picture

«គោ ដែលខ្ញុំ​ទទួល​បាន បើគិត​ពីតម្លៃវាច្រើន​ណាស់ ខ្ញុំមិន​អាចទិញវាបាន​ទេ ហេតុនេះខ្ញុំត្រូវ​តែខិតខំថែទាំ និងចាក់​ថ្នាំ​បង្កា រោគជំងឺ ដើម្បីកុំឱ្យឈឺងាប់ដោយប្រការណាមួយ ។ គោទាំងនេះខ្ញុំសង្ឃឹមថា វានឹងបង្កើតកូនចៅឱ្យខ្ញុំនៅថ្ងៃខាង​មុខ ហើយពេល​នោះខ្ញុំលែងព្រួយថា គ្មានគោចិញ្ចឹមដូចគេទៀត​ហើយ» ។

Picture

ក្រសួងបរិស្ថាន បាន​ផ្តល់ពូជគោកាលពីអំឡុងដើមឆ្នាំ ២០២១ កន្លង​មកដល់សហគមន៍តំបន់ការពារធម្មជាតិ អូរ ជញ្ជាន ស្ថិត​នៅឃុំសាគ្រាម ស្រុកបាល្ល័ង ខេត្តកំពង់ធំ ចំនួន ៤២ ក្បាល ដើម្បីចែក​ជូនដល់ប្រជាសហគមន៍ចំនួន ១៤ គ្រួសារ និងសហគមន៍ តំបន់ការពារធម្មជាតិ អូរ បញ្ញា ស្ថិត​នៅឃុំសាគ្រាម ស្រុកបាល្ល័ង ខេត្តកំពង់ធំ ទទួល​បានពូជគោចំនួន ៤២ ក្បាល ដោយក្នុង​នេះ បានចែក​ជូនប្រជាសហគមន៍ក្រីក្រ ចំនួន ១៤ គ្រួសារ ដូច​គ្នា ។

Picture

ក្នុង ឆ្នាំ ២០២០ រហូត​ដល់ពេល​នេះ ក្រសួងបរិស្ថាន បាន​ផ្តល់ពូជក្របី ២១៦ ក្បាល សត្វគោខ្មែរ ចំនួន ១៥៣ ក្បាល គោពូជកាត់ ចំនួន ៦១ ក្បាល គោបា ចំនួន ៦ ក្បាល ចៀម ២៤៧ ក្បាល ពពែ ២៦៧ ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ ក្បាល ជូន សហគមន៍មូលដ្ឋានប្រជាពលរដ្ឋ និងកងទ័ពសម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ។

Picture

លោក សឿ​ន រី ប្រធាន​សហគមន៍តំបន់ការពារធម្មជាតិ អូរ​ចិ​ញ្ជៀ​ន បានឱ្យ​ដឹង​ថា សហ​គមន៍របស់​លោកបាន​ទទួលគោពី ក្រសួងបរិស្ថាន ចំនួន ៤២ ក្បាល កាលពីអំឡុងដើមឆ្នាំ ២០២១ កន្លង​មក ហើយលោកបានចែកឱ្យសហគមន៍ ចំនួន ១៤ គ្រួសារ ។ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត បាន​ទទួលយកគោទៅចិញ្ចឹម ដើម្បីជួយដោះស្រាយជីវភាពគ្រួសារបានមួយ​កម្រិត ។

Picture

លោក សឿ​ន រី បានឱ្យ​ដឹងបន្ថែម​ថា ក្នុង សហគមន៍របស់លោកមានសមាជិក ២៧០ គ្រួសារ ហើយក្នុង​ចំណោមនេះប្រជា សហគមន៍ ចំនួន ៥០ ភាគរយហើយដែលចិញ្ចឹមគោសម្រាប់ទុកលក់ និងមួយ​ផ្នែកតិចតួចប៉ុណ្ណោះ ដែល ប្រើ សម្រាប់ជាកម្លាំង អូស​ទាញ ។

Picture

លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​លើកទឹកចិត្តដល់​ប្រជាពលរដ្ឋ ចូលរួមការពារ និង​អភិរក្សព្រៃឈើ សត្វព្រៃ ដែល​មាននៅ​ក្នុងតំបន់ការពារធម្មជាតិទាំងអស់​គ្នា ។ ប្រជាពលរដ្ឋក៏​ត្រូវផ្លាស់​ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមក​ជាការ​ចូលរួម ចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌ ចំពោះ​មុខច្បាប់ ៕