ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ហូ​វ​ ឈ្នះ​ថា សា​រុន ​ដោយ​ពិន្ទុ​ទាំង​លំបាក ​ខណៈ​ឡុ​ង សំណាង ​សងសឹក​សួន ចាន់​នី​ មិនបាន​សម្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​ជើងឯក​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៥ ​មក​រា ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​ជើងឯក​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៥ ​មក​រា ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​កីឡាករ​គង់ ហូ​វ​មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ​បាន​ធ្វើ​ឱ្យ​កីឡាករ​ថា សា​រុន​មក​ពី​ក្លិប​ពុទ្ធ សេរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាញ់​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​។

ការ​ប៉ះ​គ្នា​រវាង​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ពីរ​លើក​នេះ បាន​ធ្វើ​ឱ្យ​អ្នក តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន ព្រោះ​អី​គ្រាន់តែ​ចាប់ផ្ដើម​ប្រកួត​ទឹក​ទី​១​ភ្លាម​គេ​ទាំង​ពីរ​ប្រ​លះ​គ្នា​យ៉ាង​ចាស់ដៃ ដោយ​បាន​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​វា.យប្រហា​រគ្នា​យ៉ាង​សាហា.វ​បំផុត​ ។​

ជា​ពិសេស​កីឡាករ​ថា សា​រុន ​ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​សម្បូរ​ទៅ​ដោយ​បទ​ពិសោធន៍​ពេញ​ខ្លួន បាន​ព្យា​ដើរ​ចូល​ធាក់​ទៅ​លើ​គង់ ហូ​វ ​យ៉ាង​សន្ធាប់​ហាក់បីដូចជា​ចង់​ផ្ដួល​គង់ ហូ​វ ​ឱ្យ​បាន​ឆាប់​បំផុត​ ​ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​អី​គង់ ហូ​វ​ គេ​មិន​បណ្ដោយ​ឱ្យ​ថា សា​រុន ​ធ្វើ​ព្យុះ​ភ្លៀង​មក​លើ​គេ​តាមតែ​ចិត្ត​នោះ​ឡើយ​ ។ ​ផ្ទុយ​ទៅ​វិញ ​គង់ ហូ​វ​ បាន​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​បក​សង​វិញ​ភ្លាម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១​នេះ​កក្រើក​មែនទែន​ ។

​ការ​ប្រកួត​រវាង​គូ​នេះ​នៅ​តែ​បង្កើន​ការ​សម្រុក​រកគ្នា ដដែល​ប៉ុន្តែ​ចាប់ពី​ទឹក​ទី​៣​ដល់​ទឹក​ទី​៤ គង់ ហូ​វ​ចាប់ផ្ដើម​ក្ដៅស្លឹកត្រចៀក គេ​បាន​ដើរ​ចូល​បញ្ជូន​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​វាយ​ទៅ​លើ​ថា សា​រុន ​ដូច​រន្ទះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថា សា​រុន ​ព្យាយាម​លោត​គេច​ចេញ​ទាំង​ព្រលឹង​ចុង​សក់ ​។ ​ទោះជា​យ៉ាងណា​គង់ ហូ​វ​ក៏​មិន​អាច​ដាក់​សម្ពាធ​ទៅ​លើ​ថា សា​រុន​ ទាំងស្រុង​បាន​នោះ​ទេ តែ​ដោយសា​តែ ថា សា​រុន​ រាង​ធ្លាក់​កម្លាំង​នៅ​ចុង​ទឹក​ទី​៥​បន្តិច​ចប់​ការ​ប្រកួត​ចៅក្រម​ទាំង​៥​រូប​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​គង់ ហូ​វ​ឈ្នះ​៣-២​។

កីឡាករ​ទូច ដេ​វីត ​ក្លិប​អា​រុណ​រះ​កីឡា​ផ្ដួល​ព្រឿ​ង សុ​ជាតិ​ ក្លិប​ប៉ែន​ កាក់​គុន​ខ្មែ​រ នៅ​ត្រឹម​ទឹក​ទី​៤​ ។​ កីឡាករ​ព្រឿ​ង សុ​ជាតិ ​មានឱកាស​វា.យបក​សង​រកគ្នា​បាន​យ៉ាង​ល្អ​បំផុត​នៅ​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​ទូច ដេ​វីត ​ម៉ាត់​ចូល​មុខ​ និង​បុក​ចូល​ពោះ​ទឹកជា​ច្រើន​ជង្គង់​រួច​មក​បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ចាស់វស្សា​ព្រឿ​ង សុ​ជាតិ​ បាត់បង់​ឱកាស​ស្ទើ​តែ​ទាំង​ស្រុក​ ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣ ​។ ​បន្ទាប់​មក​ចូល​ដល់​ទឹក​ទី​៤​មិន​បាន​ពាក់កណ្ដាល​ទឹក​ស្រួលបួល​ផង ​ស្រាប់តែ​ទូច ដេ​វីត ​បុក​ចូល​ពោះ​ទឹកជា​ច្រើន​ជង្គង់​ថែម​ទៀត​ បណ្ដាល​ឱ្យ​ដួល​ក្រោក​លែង​រួច​តែ​ម្ដង​។

សម្រាប់​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​សួន ចាន់​នី​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ​និង​កីឡាករ​ឡុ​ង សំណាង​ ក្លិប​សាល​វ័​ន្ត​កីឡា​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៥ ​មក​រា​ ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​លើក​នេះ មិន​ខុស​ពី​ការ​ទាយ​ទុក​មុន​នោះ​ទេ ឡុ​ង សំណាង​ ប្រកួត​បាន​ត្រឹមតែ​មួយ​ទឹក​ប៉ុណ្ណោះ ​ស្រាប់តែ​ភ្លាត់ស្នៀត​ បណ្ដាល​ឱ្យ​ខូច​ជើង​ខាងស្ដាំ​ប្រកួត​លែង​កើត​តែ​ម្ដង ហើយ​ត្រូ​វាន​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ