ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ារ៉ា​ដូណា​ គ្រោង​ប្តឹង​ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អាហ្សង់​ទីន

13 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ លោក​ម៉ារ៉ា​ដូណា បាន​និយាយ​ថា ​លោក​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្តឹង​​​​លោក Julio Grondona ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អាហ្សង់​ទីន ពីបទ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​។ លោក Julio Grondona បាន​ផ្សព្វ​ផ្សាយ​ថា ​លោក​ម៉ារ៉ា​ដូណា ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​​បន្ត​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន និង​គ្រឿង​ស្រវឹង។ លោក​ម៉ារ៉ា​ដូណា បាន​និយាយ​ថា លោក​​ឈប់​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន និង​គ្រឿង​ស្រវឹង​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​ហើយ

កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ លោក​ម៉ារ៉ា​ដូណា បាន​និយាយ​ថា ​លោក​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្តឹង​​​​លោក Julio Grondona ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អាហ្សង់​ទីន ពីបទ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​។ លោក Julio Grondona បាន​ផ្សព្វ​ផ្សាយ​ថា ​លោក​ម៉ារ៉ា​ដូណា ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​​បន្ត​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន និង​គ្រឿង​ស្រវឹង។ លោក​ម៉ារ៉ា​ដូណា បាន​និយាយ​ថា លោក​​ឈប់​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន និង​គ្រឿង​ស្រវឹង​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​ហើយ តែ​លោក Julio Grondona បាន​ផ្តល់​កិច្ច​សម្ភាសន៍​តាម​ទូរ​ទស្សន៍​ថា លោក​​កំពុង​បន្ត​ប្រើ​ប្រាស់​​វា​ទៀត។

ជា​មួយ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​បែប​នេះ​ លោក​ម៉ារ៉ា​ដូណា បាន​បញ្ជាក់​ថា លោក​បាន​នឹង​កំពុង​ទាក់​ទង​ជា​មួយ​មេ​ធាវី​របស់​លោក​ដើម្បី​រៀបចំ​ដាក់​ពាក្យ​បណ្តឹង តែ​លោក​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ពេល​ណា​នោះ​ទេ។ លោក​បាន​បន្ត​ទៀត​ថា លោក Grondona គឺ​ជា​មនុស្ស​ចាស់​វង្វេង​ និង​ជា​មនុស្ស​មាន​រោគ​ចិត្ត ហើយ​ក៏​ជា​មនុស្ស​ក្បត់​មួយ​ដែរ ពី​ព្រោះ​លោក​ Grondona ធ្លាប់​បាន​សន្យា​ជា​មួយ​លោក​ថា នឹង​ឱ្យ​បន្ត​តំណែង​ជា​គ្រូ​បង្វឹក​ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង តែ​ក្រោយ​មក​លោក​ Grondona បាន​ក្បត់​ពាក្យ​សន្យា​ធ្វើ​ឱ្យ​រូប​លោក​ក្លាយ​ជា​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ។

ជម្លោះ​រវាង​លោក Grondona និង​លោក​ម៉ារ៉ា​ដូណា បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​មួយ​​ដ៏​ក្តៅ​គគុក​ក្រោយ​ពី​ប្រកួត​បាល់​ទាត់​ពិភព​លោក​ តែ​ទីបំផុត​លោក​ម៉ារ៉ា​ដូណា គឺ​ជា​​អ្នក​ចាញ់​​ ហើយ​ត្រូវ​ដើរ​ចេញ​ ពី​ព្រោះ​លោក​មិន​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក Grondona ​ដែល​បង្ខំ​ឱ្យ​រូប​លោក​បណ្តេញ​ជំនួយ​ការ​គ្រូ​​បង្វឹក​​មួយ​ចំនួន​ចេញ​៕