ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បន្ត​បា​.​ញ់​សាកល្បង​មី​ស៊ី​ល ល្មើស​នឹង​បម្រាម​អង្គការសហប្រជាជាតិ

2 ឆ្នាំ មុន

កូរ៉េ​ខាង​ជើង ៖ ឆ្មាំ​សមុទ្រ​ជប៉ុន​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ច័ន្ទ ទី​17 មករា ​នេះ ​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​

កូរ៉េ​ខាង​ជើង ៖ ឆ្មាំ​សមុទ្រ​ជប៉ុន​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ច័ន្ទ ទី​17 មករា ​នេះ ​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ដែល​អាច​ជា​មី​ស៊ី​ល​ផ្លោង​។ នេះ​គឺជា​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​លើក​ទី ៤​ហើយ​ក្នុង​ខែមករា​នេះ ខណៈ​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​កំពុង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​យោធា​ថ្មី ក្រោយ​ពេល​កិច្ចចរចារ​ជាមួយ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជាប់​គាំង​។

ចំណែក​កូរ៉េ​ខាងត្បូង​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​អា​វុ​.​ធ​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​កាន់​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន​។

គេ​នៅ​មិន​ទាន់​អាច​ដឹង​បាន​ភ្លាម​ៗ​ឡើយ​ថា​តើ​វា​ជា​មី​ស៊ី​ល​ប្រភេទ​អ្វី​ឡើយ​។

សូម​បញ្ជាក់​ថា ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​របប​ផ្តាច់​ការ​ព្យុ​ង​យ៉ាង បាន​ធ្វើ​ឲ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden ធ្វើការ​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​នេះ និង​បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់​ស្ថាប័ន និង​បុគ្គល​មួយ​ចំនួន​របស់​របប​នេះ​ចូល​ក្នុង​បញ្ជីខ្មៅ​។

ចំណែក​កូរ៉េ​ខាងជើង​បានការ​ពារ​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​ថា​ជា​សិទ្ធិ​អធិបតេយ្យភាព​ក្នុង​ការ​ការពារ​ខ្លួន និង​បាន​ចោទប្រកាន់​អា​មេ​រិ​កថា​មាន​ចេ​នា​ធ្វើ​ឲ្យ​ស្ថានភាព​អន្តរជាតិ​កាន់តែ​តានតឹង​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ