ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ភ្លើង​ទោសៈ​កើតឡើង​មើល​មក​ខ្លួនឯង​គ្មាន​អ្នក​ណា​ធំ​ជាង

2 ឆ្នាំ មុន

កោ​ធោៈ មាន​សេចក្ដី​ខឹង​ក្រោធ សេចក្ដី​ខឹង​ក្រោធ​នេះ​ជា​រោគ​សញ្ញា​របស់​ទោសៈ​ជា​ជំងឺមហារីក ។ ទ​ង្វើ​របស់​បុគ្គល​ខឹង​ក្រោធ​ធ្វើ​ឲ្យ​ឥត​ខ្លាចញញើត​នឹង​នរណា ពេល​ទោសៈ​នៅ​ក្នុង​ខ្លួន មើល​មក​ខ្លួនឯង​មិន​មាន​អ្នក​ណា​ធំ​ជាង​ខ្លួន​ឡើយ ហើយ​មិន​បានដឹង​គុណ​អ្នក​ដទៃ​ទេ សូ​ម្បី​តែ​មាតាបិតា​របស់​ខ្លួន ។…

កោ​ធោៈ មាន​សេចក្ដី​ខឹង​ក្រោធ សេចក្ដី​ខឹង​ក្រោធ​នេះ​ជា​រោគ​សញ្ញា​របស់​ទោសៈ​ជា​ជំងឺមហារីក ។ ទ​ង្វើ​របស់​បុគ្គល​ខឹង​ក្រោធ​ធ្វើ​ឲ្យ​ឥត​ខ្លាចញញើត​នឹង​នរណា ពេល​ទោសៈ​នៅ​ក្នុង​ខ្លួន មើល​មក​ខ្លួនឯង​មិន​មាន​អ្នក​ណា​ធំ​ជាង​ខ្លួន​ឡើយ ហើយ​មិន​បានដឹង​គុណ​អ្នក​ដទៃ​ទេ សូ​ម្បី​តែ​មាតាបិតា​របស់​ខ្លួន ។

អ៊ីចឹង​បានជា​ក្នុង​ព្រះធម៌​បាន​សម្ដែង​ថា លោភៈ​បាំង​អនិច្ចំ ទោសៈ​បាំង​ទុក្ខំ មោហៈបាំង​អនត្តា ព្រោះថា​លោភ​តណ្ហា​បើ​កើត​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា​ហើយ​មិន​បាន​ចាប់ភ្លឹក​នឹកឃើញ អនិច្ចំ គឺ​សភាព​មិន​ទៀង​សោះឡើយ ឃើញ​តែ​ស្អាត​ល្អ​ប៉ុណ្ណោះ ។

ទោសៈ​នេះ​មាន​កម្លាំង​ខ្លាំង​បាំង​នូវ​សេចក្ដី​ទុក្ខ​ទាំងអស់ ឧទាហរណ៍​នៅ​ក្នុង​គ្រួសារ​ដ៏​តូច​មួយ មាន​ជម្លោះ​ឈ្លោះ​ទាស់ទែង​គ្នា​រវាង​ប្ដី​ហើយនឹង​ប្រពន្ធ ពេល​នោះ​អ្នក​ទាំង​ពីរ​មិន​បានឃើញ​ទុក្ខ​លំបាក សេចក្ដី​ក្ដៅក្រហាយ​ក្នុង​ពេល​អនាគតកាល​ឡើយ បាន​វាយ​គ្នា​រហូត​វាយ​កម្ទេច​សម្ភារៈ​ប្រើប្រាស់​ទៀត​ដូច​ជា ពាង ក្រឡ ចាន ឆ្នាំង ផ្ទះសំបែង​ជាដើម ធ្វើ​ឲ្យ​ខាតបង់​អស់ ដល់​រោគ​មហារីក​ក្រោធ​នេះ វា​ធូរ​ទៅ​ស្រាប់តែ​ត្រូវ​គ្នា​វិញ នាំ​គ្នា​ព្យាបាល​ជំងឺ ដែល​ខ្លួន​បាន​វាយ​បែកក្បាល បាក់ដៃ បាក់ជើង​ជាដើម ឬ​នាំ​គ្នា​ដើរទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ឯ​ផ្សារ​ជា​ថ្មី​ទៀត អាការៈរោគ​របស់​ទោសៈ​មហារីក​យ៉ាង​នេះឯង ។

ចំណែកឯ​មោហៈបាំង​អនត្តា តាម​ធម្មតា​មោហៈ​ប្រែ​ថា​ល្ងង់ អវិជ្ជា មិន​យល់ មិន​គិត​វែង​ឆ្ងាយ គឺ​មិន​ស្គាល់​នូវ​អ្វី​ដែល​ជា​រឿង​ពិត​នៃ​ជីវិត​ឡើយ​ដូ​ជា​ថា រូប​កាយ​នេះ​ជា​អនត្តា មិនមែន​ជា​របស់​ខ្លួន មិន​លុះ​ក្នុង​អំណាច​នៃ​អ្នក​ណា​ឡើយ ប៉ុន្តែ​មនុស្ស​មោហៈ​មិន​គិត​ឃើញ​ដូច្នោះ​ឡើយ គេ​តែង​គិត​ថា​អ្វី​ៗ​សុទ្ធតែ​ជា​របស់​ពិត ជា​របស់​ខ្លួន​ជា​ដរាប ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ