ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តព្រះសីហនុផ្អាកចរាចរវិថីតេជោ ជា​បណ្តោះអាសន្នរៀបចំ​វេ​ទិ​កា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០

2 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ផ្អាក​ចរាចរ​ឆ្លងកាត់​វិ​ថី តេ​ជោ (​ទីលាន​តេ​ជោ​) ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​បើក​ទិ​កា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចរាចរ​ឆ្លងកាត់​វិ​ថី​តេ​ជោ​(​ទីលាន​តេ​ជោ​)…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ផ្អាក​ចរាចរ​ឆ្លងកាត់​វិ​ថី តេ​ជោ (​ទីលាន​តេ​ជោ​) ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​បើក​ទិ​កា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចរាចរ​ឆ្លងកាត់​វិ​ថី​តេ​ជោ​(​ទីលាន​តេ​ជោ​) ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​រួម​មាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​(NTO) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ព្រមទាំង​ការ​តាំងពិព័រណ៍​ទេសចរណ៍​(Travex) នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​សណ្ឋាគារ​ឆ្នេរ​សុខា និង​ទីលាន​តេ​ជោ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

លោក​អភិបាល​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មាន​សន្តិសុខ សុវត្ថិភាព និង​រក្សា​បាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ផ្អាក​ការ​ធ្វើ​ចរាចរ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​វិ​ថី​តេ​ជោ (​ទីលាន​តេ​ជោ​) ជា​បណ្តោះអាសន្ន​ចាប់ពី​ចំណុច​ត្រីកោណ​ប្រសព្វ ព្រះ​ស្កន្ទ​ទ្រង់​ក្ងោក​(​ជិត​កន្ទុយ​នាគ​ឆ្នេរ​សុខា ដល់​ចុង​ផ្លូវ​លេខ​៥០២ (​ផែ​ទូក​ទេសចរណ៍​៥០២) ចាប់ពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ។

ចំពោះ​ការ​បញ្ចៀស​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ទីតាំង និង​កាលបរិច្ឆេទ​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ ។ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​ខេត្ត​នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។

ជាមួយ​គ្នា​នោះ លោក​អភិបាលខេត្ត​ស្នើ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ រដ្ឋបាល​ក្រុងព្រះសីហនុ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ