ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចំណាប់់ខ្មាំង​ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ​ នៅ​តិច​សាស់

3 ឆ្នាំ មុន

កងកម្លាំង​ប៉ូលិស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា ឆ្នាំ​២០២២ ​បាន​ចរចា​ដោយ​តឹងតែង​អស់​ច្រើន​ម៉ោង ជាមួយ​បុរស​ម្នាក់​ដែល​ចាប់​មនុស្ស​ជា​​ច្រើន​នាក់​ជា​ចំណាប់ខ្មាំង ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ ស្ថិត​នៅ​

សហរដ្ឋអាមេរិក ៖ កងកម្លាំង​ប៉ូលិស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា ឆ្នាំ​២០២២ ​បាន​ចរចា​ដោយ​តឹងតែង​អស់​ច្រើន​ម៉ោង ជាមួយ​បុរស​ម្នាក់​ដែល​ចាប់​មនុស្ស​ជា​​ច្រើន​នាក់​ជា​ចំណាប់ខ្មាំង ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ ស្ថិត​នៅ​ទីក្រុង​តូច​មួយ​នៃ​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​។

ទូរទស្សន៍​ ABC NEWS ដែល​ដកស្រង់​ប្រភព​មួយ​នៅ​កន្លែង​កើតហេតុ បាន​រាយការណ៍​ថា ជនសង្ស័យ​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើង​បាន​ចាប់​មនុស្ស​៤​នាក់​ជា​ចំណាប់ខ្មាំង និង​អះអាង​ថា ​បាន​ដាក់​គ្រា.ប់បែក​នៅ​តាម​កន្លែង​ជា​ច្រើន​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ត្រូវ​បាន​គេ​រាយការណ៍​ជូន​លោក​ពី​រឿង​នេះ​។ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ JEN PSAKI បាន​​ថ្លែង​តាម​ TWITTER ​ថា លោក​បៃ​ដិ​ន​ នឹង​បន្ត​តាមដាន​ព័ត៌មាន​ពី​រឿង​នោះ ហើយ​បណ្ដា​សមាជិក​ក្រុម​របស់​លោក ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ ក៏​កំពុង​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​។

ប៉ូលិស​ក្រុង ​COLLEYVILLE ជិត​ក្រុង​ដាល់​ឡាស់​ គូសបញ្ជាក់​មុន​នេះ​ថា ប្រតិបត្តិការ​របស់​កងកម្លាំង​អន្តរាគមន៍​កំពុង​ធ្វើ​នៅ​ព្រះ​វិហារ​ជ្វី​ហ្វ​ BETH ​អ៊ី​ស្រា​អែ​ល​។ សំឡេង​របស់​បុរស​ជា​អ្នក​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង អាច​ស្ដាប់​ឮ​ចេញពី​ការិយាល័យ​ព្រះ​វិហារ​នេះ ដែល​គេ​ផ្សាយ​បន្ត​ផ្ទាល់​តាម ​FACEBOOK​។ សំឡេង​របស់​បុរស​នេះ​និយាយ​ជា​ពិសេស​ថា ខ្ញុំ​នឹង​ស្លា.ប់​ហើយ​គេ​បាន​ស្នើ​ជា​ច្រើន​លើក សុំ​ជួប​តាម​ទូរស័ព្ទ​ជាមួយ​បងស្រី​គេ​។

តាម​ ABC NEWS​ ថា ជនសង្ស័យ​អះអាង​ថា រូបគេ​ជា​ប្អូនប្រុស​របស់​លោក​ស្រី AAFIA SIDDIQUI ជា​អ្នក​វិទ្យាសាស្ត្រ​ប៉ា​គី​ស្ថាន​ម្នាក់ ត្រូវ​កាត់ទោស​កាលពី​ឆ្នាំ​២០១០ ដោយ​តុលាការ​សហព័ន្ធ​ក្រុង​ញូ​វ​យ៉​ក ដាក់​ពន្ធនាគារ​ដល់​៨៦​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​បាញ់​លើ​ពួក​ទាហាន​អា​មេ​រិ​ក ពេល​គាត់​ជាប់​ឃុំឃាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ គេ​ទាមទារ​ឲ្យ​ដោះ​លែង​បងស្រី​គេ ។

តាម​ប្រភព​ដដែល​នោះ​ថា លោកស្រី​ AAFIA SIDDIQUI ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​នៃ​មូលដ្ឋាន​យោធា​ CASWELL មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ដាល់​ឡាស់​។

លោកស្ រី​DARA NELSON ប៉ូលិស​ក្រុង ​COLLEYVILLE និយាយ​ទៅ​កាន់​កាសែត THE DALLAS MORNING NEWS ​ថា បណ្ដា​អ្នក​ចរចា បាន​ទាក់ទង​ជាមួយ​មនុស្ស​នោះ ​ដើម្បី​ឲ្យ​ទទួល​បានការ​ដោះស្រាយ​ដោយ​ប្រាកដប្រជា​មួយ​។ ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញពី​ជុំវិញ​កន្លែង​មានការ​ចាប់​ចំណាប់ខ្មាំង​។

តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ​ចំណាប់ខ្មាំង​ទាំង​៤​នាក់​ត្រូវ​បាន​រំដោះ ក្នុង​ការ​វាយលុក​មួយ​នា​យប់​ថ្ងៃ​ទី​១៥ ​មក​ថ្ងៃ​ទី​​១៦ ខែ​​មក​រា របស់​កងកម្លាំង​ប៉ូលិស ហើយ​អ្នក​ចាប់​ចំណាប់ខ្មាំង​ត្រូវ​សម្លា.ប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ