ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​នៅ​កា​ហ្សា​ក់​ស្ថាន​ ស្លា.ប់​មនុស្ស​ដល់​២២៥​នាក់

2 ឆ្នាំ មុន

អាជ្ញាធរ​កា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ​២០២២ បាន​ផ្ដល់​តុល្យការ​ដំបូង​នៃ​បាតុកម្មហិ.ង្សា​ក្លាយជា​ការ​បះបោរ ក្នុង​ប្រទេស​កាលពីដើម​ខែមករា ដោយ​ថា

ប្រទេស​កា​ហ្សា​ក់​ស្ថាន ៖ អាជ្ញាធរ​កា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មក​រា ឆ្នាំ​២០២២ បាន​ផ្ដល់​តុល្យការ​ដំបូង​នៃ​បាតុកម្មហិ.ង្សា​ក្លាយជា​ការ​បះបោរ ក្នុង​ប្រទេស​កាលពីដើម​ខែមករា ដោយ​ថា មនុស្ស​ដល់​ទៅ​២២៥​នាក់​ស្លា.ប់​ដោយសារ​ការ​បះបោរ​នោះ​។

ចលាចល​ហិ.ង្សា​ដែល​ផ្ដើម​ចេញពី​បាតុកម្ម​ប្រឆាំង​ឧស្ម័ន​ឡើងថ្លៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​២២៥​នាក់ ក្នុង​នោះ​១៩​នាក់​ជា​សមា​ជិក​កងកម្លាំង​សន្តិសុខ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ SERIK SHALABAEV តំណាង​របស់​អគ្គ​រដ្ឋ​អាជ្ញា​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​។ ក្រៅពី​សមាជិក​កងកម្លាំង​សន្តិសុខ​ដែល​ស្លា.ប់ មាន​ពួក​ចោរព្រៃ​ប្រដាប់​អាវុធ ដែល​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​។ គួរ​ឲ្យ​សោកស្ដាយ​បណ្ដាជន​ស៊ីវិល​ក៏​ត្រូវ​រង​គ្រោះ ដោយ​អំពើ​ភេរ​វក​ម្ម្​នោះ​ដែរ​។

កា​ហ្សា​ក់​ស្ថាន​នា ​ពេល​មុន​នេះ​ទទួលស្គាល់​ថា ​មាន​មនុស្ស​ស្លា.ប់ តិច​ជាង​៥០​នាក់​​ ក្នុង​នោះ​មាន​ពួក​ចោរព្រៃ​ប្រដាប់​អាវុធ​២៥​នាក់​និង​ភ្នា​ក់​សន្តិសុខ​១៨​នាក់ ។ លោកស្រី ​ASEL ARTAKSHINOVA អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កា​ហ្សា​ក់​ស្ថាន​ថ្លែង​ថា មនុស្ស​ជាង​២.៦០០​នាក់​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ ក្នុង​នោះ​៦៧​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

អាជ្ញាធរ​កា​ហ្សា​ក់​ស្ថាន ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ លើ​អំពើ​ហិ.ង្សា​របស់​ពួក​ចោរព្រៃ និង​ពួក​ភេរវ​ករ​អន្តរជាតិ ដែល​ប្រែក្លាយ​បាតុ​កម្ម​ទៅ​ជា​ការ​បះបោរ ដែល​រហូត​ដល់​មានការ​បញ្ជូន​កងកម្លាំង​រុ​ស្ស៊ី ​និង​សម្ព័ន្ធមិត្ត​មក​ជួយ​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ