ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​សល់​គរ​ពេញ​ ប្រមូល​ចេញមិនទាន់ ​ដោយសារ​ «អូ​មី​ក្រុង​» ឆ្លង​ច្រើន​ពេក

2 ឆ្នាំ មុន

ពលរដ្ឋ​អា​មេ​រិ​​ក​ជា​​ច្រើន​លាន​នាក់ ចាប់ផ្ដើម​តាំងពី​ដើមឆ្នាំ​២០២២​ទៅ ដើរ​កាត់​គំនរ​​សំរាម ​និង​កាក​សំ​ណា​ល់ ដែល​​​នៅ​សល់​ពាសពេញ​ ខណៈ​ពេល​ប្រមូល​យក​ចេញ​មិន​ទាន់ ដែល​បណ្តាល​មក​ពី​

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​​ក​ជា​​ច្រើន​លាន​នាក់ ចាប់ផ្ដើម​តាំងពី​ដើមឆ្នាំ​២០២២​ទៅ ដើរ​កាត់​គំនរ​​សំរាម ​និង​កាក​សំ​ណា​ល់ ដែល​​​នៅ​សល់​ពាសពេញ​ ខណៈ​ពេល​ប្រមូល​យក​ចេញ​មិន​ទាន់ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​ខ្លាំង​ពេក​នៃ​វីរុស​ប្រភេទ​ «អូ​មី​ក្រុង» ហើយ​អ្នក​ប្រមូល​សំរាម​ជា​ច្រើន​នាក់​​ត្រូ​វ​បាន​ដេ​ក​​ឈឺ​ដោយសារ​តែ​​ឆ្លង​វីរុស​នេះ​។

តាម​ចិញ្ចើមថ្នល់​គំនរ​​សំរាម​នៅ​គរ​ចោល​។ ហើយ​ទីក្រុង​មួយ​ចំនួន​មានសំរាម​​​​កកស្ទះ​ ដោយសារ​តែ​​ក្នុង​សេវាកម្ម​ប្រមូល​​សំរាម​​ ហើយ​អ្នក​ប្រមូល​កាន់តែ​ច្រើន​ឆ្លង​កូ​វី​ដ ជាហេតុ​​នាំ​ឲ្យ​កាក​សំណល់​នៅ​សល់​គរ​តាម​ដងផ្លូវ​សាធារណៈ​។ សភាពការណ៍​កកស្ទះ​ដោយសារ​តែ​សំរាម​​​នោះ​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​ពេល​បុណ្យ​ណូអែល និង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​។ ព្រោះថា ពលរដ្ឋ​អា​មេ​រិ​ក​នា​ពេល​នោះ មាន​​សំរាម​​កាក​សំណល់​​ជា​ច្រើន​ដែល​ត្រូវ​បញ្ចេញ​។

តាម​វិទ្យុ​រដ្ឋ ​NPR បាន​ឱ្យ​​ថា កាក​សំណល់​មាន​ជា​ច្រើន ​ព្រោះ​ពេល​បុណ្យ​ពលរដ្ឋ​នាំ​គ្នា​បរិភោគ​ច្រើន ​ហើយ​ក៏​ផលិត​​សំរាម​​ច្រើន​​ផង​ដែរ​។ ចំពោះ​បណ្ដា​និយោជិត​សម្អាត​សាធារណៈ​ភាគច្រើន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ដែល​បែប​នោះ​កាន់តែ​មាន​អាសន្ន​​នៅ​ក្នុង​ប្រទេស​អាមេរិក​។ ចំណែក​បុគ្គលិក​ប្រមូល​​សំរាម​​មាន​ចំនួន​ដល់​ទៅ​​១​ភាគ​៤ មិន​បាន​មក​ធ្វើការ​ក្នុង​តំបន់​មួយ​ចំនួន ​ព្រោះ​តែ​ការ​​ឆ្លង​រីកដាល​នៃ​វីរុស​​កូ​វី​ដនេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ