ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​ក្នុង​គម្រោង​ទទួល​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​មុន​ស៊ី​ហ្គេ​ម

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជា​ការ​ពិត​ពហុ​កីឡាដ្ឋានជាតិ​​មរតក​តេ​ជោ ដែល​ទើប​ស្ថាបនា និង​បើក​សម្ពោធ​រួចរាល់ គឺ​ព​ន្លឿ​ន​កា​សាងសង់

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត ពហុ​កីឡដ្ឋានជាតិ​មរតក​តេ​ជោ ដែល​ទើប​ស្ថាបនា និង​បើកសម្ពោធ​រួចរាល់ គឺ​សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយគ្រាន់តែ​រួចរាល់​ភ្លាម ស្រាប់តែ​កម្ពុជា​ប្រកាស​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ជើងឯក​តំបន់​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ នៅ​ឆ្នាំ​២០២២ ឬ ការ​ប្រកួត Suzuki Cup 2022 ភ្លាម​ៗ ។ ការ​រៀបចំ​ការ​ប្រកួត​នេះ​ត្រូវ​គេ​អះអាង​ថា ដើម្បី​ស្ទាបស្ទង់​សមត្ថភាព និង​បរិយាកាស​ការ​ប្រកួត​អន្តរជាតិ​ជា​លើក​ដំបូង​មុន​ស៊ី​ហ្គេ​ម ។

ការ​ប្រកួត​នេះ ត្រូវ​បាន​គណៈកម្មការ​បង្កើន​ការព​ន្លឿ​ន​រៀបចំ​ផ្សេង​ៗ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កុំអោយ​បាក់មុខ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដោយសារ​តែ Suzuki Cup ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​របស់​អាស៊ាន​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​កាល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ជើងឯក​តំបន់​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​២៣​ឆ្នាំ (AFF U23 Championship 2022) ដែល​គ្រោង​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ជា​ផ្លូវការ​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​នៃ​ក្លិប​បាល់ទាត់​វិសាខា ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​រៀបចំ​របស់​កម្ពុជា​មុន​ស៊ី​ហ្គេ​ម​មក​ដល់​។

អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ AFF U23 Championship 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ។ នេះ​គឺជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​កម្រិត​ជើងឯក​អាស៊ី​អាគ្នេយ៍​ថ្មី​មួយ សម្រាប់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់​ពី​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពី​ពេល​កន្លង​ទៅ​។

ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គូសបញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ផ្លូវការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ អាច​ជា​ការ​ប្រកួត​ដំបូង​ដើមឆ្នាំ​២០២២ បន្ទាប់​ពី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ។ ប៉ុន្តែ​នៅ​មុន​ព្រឹត្តិការណ៍​នេះ អាច​នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ណាមួយ ដើម្បី​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា មាន​ភាពស៊ាំ​ទៅ​នឹង​កីឡដ្ឋាន​ថ្មី​នេះ​។

លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍​ទៀត​ថា សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ាន​អាយុ​ក្រោម​២៣ឆ្នាំ ឆ្នាំ​២០២២ ក៏​ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ​ទៀត គឺជា​ផ្លូវ​តែ​មួយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា
ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផ្ទាល់​តែ​ម្តង ។ ចំពោះ​អាយុ​របស់​កីឡាករ​ក្នុង​ព្រឹត្តិការណ៍ នឹង​មាន​ខ្លះ​អាច​ចូលរួម​លេង​ក្នុង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣បាន ដោយ​ស៊ី​ហ្គេ​ម​ប្រើប្រាស់​ឈុត​អាយុ​ក្រោម ២២​ឆ្នាំ​។ នេះ​គឺជា​ការ​បង្កើន​កម្រិត​គុណភាព​បច្ចេក
ទេស​របស់​ក្រុម​ជម្រើសជាតិ​ផង និង​ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​ផង ដោយសារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កីឡដ្ឋាន​ថ្មី​ដ៏​ធំ​មហាសាល​។ ដូច្នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​អាច​ដកស្រង់​បទ​ពិសោធន៍​ដំបូង​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​ជា​ផ្លូវការ​នេះ​ផង​ដែរ​។

លោក កែវ សា​រ៉េ​ត បញ្ជាក់​ជូន​បន្ថែម​ទៀត​ថា ជា​ធម្មតា ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​តែងតែ​ផ្តល់​នូវ​ផល​ចំណេញ​ច្រើន ដូច​ជា ទទួល​បានជា​បទ​ពិសោធន៍ នៃ​ការ​រៀបចំ​ផង និង​ផលប្រយោជន៍​ជា​សាធារណៈ​ផង ដោយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូលរួម​គាំទ្រ ដែល​ជា​ចំណែក​នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ាន ដែល​មាន​សិទ្ធិ​ចូលរួម​ការ​ប្រកួត​មាន​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​១១ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ក្រុម​ជម្រើសជាតិ​អូស្ដ្រាលី ក៏​តែងតែ​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ​សរុប​១២​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ