ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​នាំ​គ្នា​រត់​ទៅកាន់ទី​ខ្ពស់​គេចពី​រលក​យក្ស​ស៊ូ​ណា​មី ​ក្រោយ​ផ្ទុះ​ភ្នំភ្លើងយ៉ាង​ខ្លាំង(វីដេអូ)

2 ឆ្នាំ មុន

នៅ​ប្រជុំ​កោះ​តុង​ហ្គា​ ពលរដ្ឋ​បាន​នាំ​គ្នា​រត់​ភៀសខ្លួនទៅ​កាន់​ទី​ខ្ពស់ ដើម្បី​គេច​ពីរ​លក​យក្ស​ស៊ូ​ណា​មី បណ្ដាល​មក​ពី​ការ​ផ្ទុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៃ​ភ្នំភ្លើង

ប្រជុំ​កោះ​តុង​ហ្គា ៖ នៅ​ប្រជុំ​កោះ​តុង​ហ្គា​ ពលរដ្ឋ​បាន​នាំ​គ្នា​រត់​ភៀសខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​​មក​រា ឆ្នាំ​២០២២ ​ទៅ​កាន់​ទី​ខ្ពស់ ដើម្បី​គេច​ពីរ​លក​យក្ស​ស៊ូ​ណា​មី បណ្ដាល​មក​ពី​ការ​ផ្ទុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៃ​ភ្នំភ្លើង​ HUNGA TONGA-HUNGA HA’APAI ដែល​គេ​បាន​ចេញ​​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី នៅ​សហរដ្ឋអាមេរិក ស៊ីលី ជប៉ុន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​។

បណ្ដា​រូបភាព​ដែល​គេ​ថត​បាន បង្ហាញ​ភ្នំភ្លើង​ផ្ទុះ​ដែល​បញ្ចេញ​ពពក​ផ្សែង ​និង​ផេះ ព្រមទាំង​រលក​យក្ស​ដែល​កើត​មាន​ភ្លាម​ៗ នៅ​ជុំវិញ​ ប្រជុំ​កោះ​នេះ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

ភ្នំភ្លើង ​HUNGA TONGA-HUNGA HA’APAI ស្ថិត​នៅ​លើ​កោះ​មួយ ក្នុង​ចំណោម​កោះ​គ្មាន​មនុស្ស​រស់នៅ​នៃ​ប្រជុំ​កោះ​តុង​ហ្គា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦៥​គីឡូម៉ែត្រ ពី​រដ្ឋធានី​របស់​ប្រទេស គឹ​ក្រុង ​NUKU’ALOGIE ដែល​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មក​រា បណ្ដាល​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មី​កម្ពស់​១,២០​ម៉ែត្រ​។ នេះ​បើ​តាម​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​។

ស៊ូ​ណា​មីនា​ពេល​មុន​នេះ រលក​មាន​កម្ពស់​មិន​លើស​ពី​៣០​សង្ទីម៉ែត្រ​ឡើយ​។ ការ​ប្រកាស​អាសន្ន​ទើបត្រូវ​បាន​លុប​ចោល​ពេល​ភ្នំភ្លើង​ផ្ទុះ​ជា​ថ្មី​។ ពលរដ្ឋ​តុង​ហ្គា​និយាយ​ថា ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ពិតជា​ខ្លាំង​ ដោយ​ដី​ញ័រ​រង្គើរ​ក៏​ដូច​ជា​ផ្ទះ ហើយ​រលក​សមុទ្រ​ធំ​ៗ​ក៏​កើត​មាន​។ ប៉ុន្មាន​នាទី​ក្រោយ​ការ​ផ្ទុះ​ទឹកបាន​រាតត្បាត​លិច​ផ្ទះ​នានា​ ហើយ​ផ្ទះ​មួយ​ចំនួន​ក៏​រលំ​បាក់​។

រលក​យក្ស​ស៊ូ​ណា​មី នា​ថ្ងៃ​ទី​១៥ ខែ​​មក​រា បាន​មក​ដល់​ឆ្នេរសមុទ្រ​ជប៉ុន​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​។ រលក​យក្ស​កម្ពស់​ដល់​ជិត​៣​ម៉ែត្រ បាន​​មក​ដល់​ឆ្នេរសមុទ្រ​ជប៉ុន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​។ ទីភ្នាក់ងារ​នោះ​បញ្ជាក់​ថា រលក​យក្ស​​កម្ពស់​១,២​ម៉ែត្រ បាន​មក​ដល់​កោះ​ AMAMI OCHIMA ភាគ​ខាងត្បូង​ប្រទេស នា​វេលា​ម៉ោង​២៣​និង​៥៥​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១៥ ខែ​​មក​រា មុន​ពេល​តំបន់​ដទៃ​ៗ​ទៀត តាម​បណ្ដោយ​ឆ្នេរ​ប៉ា​ស៊ី​ហ្វិ​ក​ជប៉ុន​សង្កេត​ឃ្រើ​ញ​រលក​តូច​ៗ​។

ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ​ត្រូវ​បាន​ធ្វើ​នៅ​ប្រជុំ​កោះ​ហ្វុី​ជី​ និង​ប្រជុំ​កោះ​សា​ម៉ា​វ នូ​វែ​ល​ហ្សេ​ឡង់ វ៉ា​នូ​អា​ទូ ស៊ី​លី អូស្ត្រាលី​ និង​សហរដ្ឋអាមេរិក​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ