ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល បើកបរ​ម៉ូតូ លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​ដួល​…

1 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ ទាហាន​ម្នាក់ បើកបរ​ម៉ូតូ​ធំ CB លឿន​ដូច​ហោះ ហើយ​មិន​ពាក់មួក​សុវត្ថិភាព ក៏​ដួល​នៅលើ​ផ្លូវ​ទើប​អ៊ុត​កៅស៊ូ​ថ្មីៗ បណ្តាល​ឲ្យ​បែកក្បាល ស្លា​.​ប់​នៅនឹងកន្លែង​។ ម៉ូតូ​ធំ​នោះ…

​ខេត្តស្វាយរៀង​៖ ទាហាន​ម្នាក់ បើកបរ​ម៉ូតូ​ធំ CB លឿន​ដូច​ហោះ ហើយ​មិន​ពាក់មួក​សុវត្ថិភាព ក៏​ដួល​នៅលើ​ផ្លូវ​ទើប​អ៊ុត​កៅស៊ូ​ថ្មីៗ បណ្តាល​ឲ្យ​បែកក្បាល ស្លា​.​ប់​នៅនឹងកន្លែង​។ ម៉ូតូ​ធំ​នោះ ពេល​ដួល ក៏​ទៅ​ខ្ទាត​ប៉ះ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក Let’s បើកបរ​ដោយ​នារី​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ដួល រងរបួស​ដែរ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥ និង ៥៨​នាទី ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ទី​១៣ ខែមករា ឆ្នាំ​២០២២ នៅលើ​ផ្លូវ​កំណាត់​លេខ​៣១៤ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា CB ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JC-3550 បើកបរ​ដោយ​ឈ្មោះ តូច វាសនា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មន្ត្រី​យោធា រស់នៅ​ភូមិ​វាល​យន្ដ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង បើកបរ​ពី​លិចទៅ​កើត​យ៉ាង​លឿន អត់​ពាក់មួក​សុវត្ថិភាព​។ បើកបរ​ល្បឿន​លឿន​ដូច​គេ​ហោះ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បុក​ទួល​ថ្នល់ ទើបតែ​អ៊ុត​ថ្មី បណ្តាល​ឲ្យ​ដួល​ម៉ូតូ បោក​ទៅលើ​ថ្នល់ អូស​មនុស្ស​ខ្ទាតចូល​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក Let’s ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-8592 បើកបរ​ដោយ ឈ្មោះ ថន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ​អេស៊ីលីដា រស់នៅ​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដែល​ធ្វើដំណើរ ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា​។ នារី​រងគ្រោះ ពាក់មួក​សុវត្ថិភាព ក៏​ដួល​ម៉ូតូ​ដែរ តែ​រងគ្រោះ​ធ្ងន់​គួរសម​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​ភ្លាមៗ គេ​ឃើញ​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​សម្រួល​ចរាចរណ៍​។ រីឯ​មធ្យោបាយ​ទាំង ២ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ដើម្បី​ដោះស្រាយ​គ្នា​។ អ្នករបួស ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះ និង​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ចំពោះ​ជន​ស​.​ព ត្រូវបាន​សមត្ថកិច្ច ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ធំ ម៉ាក ហុងដា CB ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​ពាក់មួក​សុវត្ថិភាព​៕ វ៉ាន់ ប៊ុនធឿន