ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតជាន់ខ្ពស់អាមេរិក៖ “អូមីក្រុងនឹងធ្វើឱ្យស្ទើរតែគ្រប់គ្នាស្គាល់ជាតិឆ្លងកូវីដ”

3 ឆ្នាំ មុន

យោងតាមលោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន បានប្រាប់ឱ្យដឹងថា អូមីក្រុងនឹងធ្វើឱ្យមនុស្សស្ទើរតែគ្រប់គ្នានៅសហរដ្ឋអាមេរិក បានស្គាល់ជាតិនៃការឆ្លងកូវីដ១៩។ លោកវេជ្ជបណ្ឌិត Fauci បាននិយាយក្នុងអំឡុងពេលពិភាក្សាតាមអ៊ីនធើណេត…

យោងតាមលោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន បានប្រាប់ឱ្យដឹងថា អូមីក្រុងនឹងធ្វើឱ្យមនុស្សស្ទើរតែគ្រប់គ្នានៅសហរដ្ឋអាមេរិក បានស្គាល់ជាតិនៃការឆ្លងកូវីដ១៩។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយក្នុងអំឡុងពេលពិភាក្សាតាមអ៊ីនធើណេត ជាមួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ពីករណីលើកលែងមួយចំនួនថា មនុស្សដែលបានចាក់វ៉ាក់សាំង អាចនឹងឆ្លងដែរ​​ តែអាចនឹងស្រាល។ ពួកគេអាចនឹង​ជៀស​វាង​ការ​ចូល​ព្យាបាលនៅមន្ទីរពេទ្យ និង ​ការ​ស្លាប់ដោយកូវីដអូមីក្រុង។ ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិត បានព្រមានអ្នកដែលមិនបានទទួលថ្នាំបង្ការថា នឹងមានលទ្ធផលធ្ងន់ធ្ងរពេលឆ្លងកូវីដអូមីក្រុង នេះបើយោងតាមកាសែត Washington Post ។

លោក​វេជ្ជបណ្ឌិត បាន​មាន​ប្រសាសន៍​ថា​៖ “អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បញ្ហា​នេះ។ បើទោះបីជាអ្នកចាក់វ៉ាក់សាំងហើយមិនសូវឈឺធ្ងន់ក៏ដោយ តែប្រសិនបើមានអ្នកឆ្លងច្រើន វានឹងពិបាកក្នុងការគ្រប់គ្រង។”

ជាមួយគ្នានេះដែរ មន្ត្រីម្នាក់នៅអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា កូវីដអូមីក្រុងនឹងឆ្លងប្រជាជនអឺរ៉ុបជាងពាក់កណ្តាលទ្វីប នៅប្រមាណ៦ទៅ៨សប្តាហ៍ខាងមុខទៀត។ នេះបើតាមការចុះផ្សាយរបស់ The News York Times៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ