ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង ១៦.០០០​នាក់ បញ្ចប់​កូដកម្ម ជុំវិញ​ប្រាក់​រង្វាន់​ប្រចាំឆ្នាំ​នៅ​វៀតណាម

7 ខែ មុន

ទីក្រុង​ហាណូយ ៖ កម្មករ​ប្រហែល ១៦,០០០​នាក់ នៃ​រោងចក្រ​ផលិត​ស្បែកជើង ដែល​វិនិយោគ​ដោយ​តៃវ៉ាន់ ឈ្មោះ Pou Chen Vietnam…

ទីក្រុង​ហាណូយ ៖ កម្មករ​ប្រហែល ១៦,០០០​នាក់ នៃ​រោងចក្រ​ផលិត​ស្បែកជើង ដែល​វិនិយោគ​ដោយ​តៃវ៉ាន់ ឈ្មោះ Pou Chen Vietnam ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ម៉ាក Nike បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​ហើយ បន្ទាប់​ពី​ធ្វើ​កូដកម្ម អស់​រយៈពេល ០៤​ថ្ងៃ ជុំវិញ​ប្រាក់​រង្វាន់ Tet នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​វៀតណាម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ ។

លោក Nguyen Tan Phap ប្រធាន​សហជីព​កម្មករ នៅ Pou Chen ដែល​រោងចក្រ​មួយ​មា​នទី​តាំងនៅ​ក្នុង​ទីប្រជុំជន បៀ​ន​ហូរ នៃ​ខេត្ត​ដុ​ង​ណៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១២ មករា​ថា កម្មករ​ភាគច្រើន បាន​ត្រឡប់​ទៅ​កន្លែងធ្វើការ​របស់​ពួក​គេ​វិញ​អស់ហើយ ដោយ​បញ្ចប់​កូដកម្ម ។ យ៉ាងណា លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ ។

កម្មករ បាន​ធ្វើការ​តវ៉ា ចំពោះ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការ​ផ្តល់​ប្រាក់​រង្វាន់ Tet តិច​ជាង​ឆ្នាំ​មុន​ៗ សម្រាប់​ពិធី​បុណ្យចូលឆ្នាំ ដែល​ជា​ពិធីបុណ្យ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ដើមខែ​កុម្ភៈ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ប្រចាំឆ្នាំ ។

កម្មករ​ម្នាក់ បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ប្រកាស​ថា បុគ្គលិក​ដែល​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ពេញ​មួយ​ឆ្នាំ ឬ​លើស​ពី​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ Tet ពី​១​ខែ ទៅ​១​ខែ​កន្លះ នៃ​ប្រាក់ខែ​គោល ប្រហែល ៥​លាន​ដុ​ង ($217) ដល់​ជិត ២០​លាន​ដុ​ង ។ ប្រាក់​រង្វាន់​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០២១ គឺ​បាន​ប្រាក់ ១.៨៧​ខែ (​ជិត​២​ខែ​) ហើយ​កាលពី​ឆ្នាំ​មុន ២.២​ខែ (២​ខែ​ជាង​) ។ ជាមួយ​គ្នា​នេះ ហេតុ​អ្វី “​ប្រាក់​រង្វាន់ Tet ក្នុង​ឆ្នាំ​២០២២ បាន​ទាប​ជាង​មុន ?​” ។

ដោយ​ពន្យល់​ពី​ការ​ធ្លាក់​ចុះ នៃ​ប្រាក់​រង្វាន់ លោក Tsai Ming Jyh នាយក​ក្រុមហ៊ុន Pou Chen Vietnam បាន​និយាយ​ថា ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​បង្ខំ​ឲ្យ​រោងចក្រ​បិទទ្វារ ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ ។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន ក៏​នៅ​តែ​ផ្តល់​ឲ្យ​កម្មករ​មួយ​ផ្នែក នៃ​ប្រាក់ខែ​របស់​ពួក​គេ អស់​រយៈពេល​ជិត ៣​ខែ ក្នុងអំឡុងពេល​បិទ​នោះ ។

លោក​បាន​បន្ថែម​ថា ប្រាក់​រង្វាន់ Tet ឆ្នាំ​នេះ ត្រូវ​បាន​ពិភាក្សា ដោយ​ក្រុមហ៊ុន និង​សហជីព ។

Pou Chen Vietnam នៅ​តំបន់​បៀ​ន​ហូរ ដែល​ជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន Pou Chen របស់​តៃវ៉ាន់ មាន​កម្មករ​ប្រហែល ១៦,០០០​នាក់ ។ ក្រុមហ៊ុន Pou Chen មាន​រោងចក្រ ចំនួន ០៧ ផ្សេង​ទៀត នៅ​ក្នុង​តំបន់​មួយ​ចំនួន នៅ​ភាគ​ខាងត្បូង ប្រទេស​វៀតណាម ដែល​មាន​កម្មករ​សរុប​ជាង ១៣០,០០០​នាក់ ។ Pou Chen Vietnam គ្រោង​នឹង​ផ្តល់​ឲ្យ​កម្មករ ប្រមាណ​(៥២.៨​លាន​ដុល្លារ​) ជា​ប្រាក់​រង្វាន់ Tet នៅ​ឆ្នាំ​នេះ ៕

Picture
Picture
Picture
Picture