ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​កា​រ៉ា​តេ​ ដាសតឿន​ដល់​មន្ត្រី​ចៅក្រម អាជ្ញា​កណ្ដាល​ដាក់​ពិន្ទុ​ឱ្យ​​សុ​ក្រឹត្យ​បំផុត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក​សាយ ណូ​រ៉ា​ អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ធ្វើការ​ដាស់តឿន ​និង​ផ្ដាំផ្ញើរ​ទៅ​ដល់​មន្ត្រី​ចៅ

រាជធានី​ភ្នំពេញ​ ៖​ លោក​សាយ ណូ​រ៉ា​ អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ធ្វើការ​ដាស់តឿន ​និង​ផ្ដាំផ្ញើរ​ទៅ​ដល់​មន្ត្រី​ចៅក្រម និង​អា​ជ្ញា​កណ្ដាល​ដែល​ជា​អ្នក​ផ្ដល់​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​ធ្វើ​យ៉ាងណា​រាល់​ការ​ដាក់​ពិន្ទុ​ត្រូវ​ឱ្យ​មាន​ភាព​សុ​ក្រឹត្យ​បំផុត​។​លោក​ថ្លែង​បែប​នេះ​នា​ឱកាស​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤​ មក​រា​។

លោក​សាយ ណូ​រ៉ា ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ចំពោះ​កីឡាករ កីឡាការិនី​ដែល​បាន​ចូលរួម​សរុប​ទាំងអស់​១៥៤​នាក់ មក​ពី​បណ្ដា​ក្លិប​ និង​សមាគម​មក​ពី​តាម​រាជធានី​ខេត្ត​ចំនួន​២៤ ​។ ​លោក​បាន​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុ​ជានា​ពេល​កន្លង​មក​ធ្លាប់​បាន​សាង​ស្នាដៃ​យ៉ា​ធំធេង​ជូន​ជាតិ​មាតុភូមិ ដូច​ជា​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​មក​ជូន​ជាតិ ​។ ​សព្វថ្ងៃ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​មាន​គ្រូបង្ហាត់​ជា​ជនបរទេស​ចំនួន​២​រូប​គឺ​គ្រូ​ជប៉ុន​ជា​អ្នក​ជួយ​បង្ហាត់​ផ្នែក​កា​តា​និង​គ្រូ​ជនជាតិ​អ៊ី​រ៉​ង់​បង្ហាត់​ផ្នែក​ប្រយុទ្ធ ហើយ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​នា​ពេល​កន្លង​មក​យើង​ទទួល​បាន​ចៅក្រម​ដែល​មាន​កម្រិត​អន្តរជាតិ​ចំនួន​៤​រូប​ផង​ដែរ​។

​លោក​ក៏​បាន​ធ្វើការ​ដាស់តឿន​ទៅ​ដល់​កីឡាករ កីឡាការិនី​កា​រ៉ា​តេ​កម្ពុជា ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​អាស៊ី​អាគ្នេយ៍​លើក​ទី​៩​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ខែ​មី​នា​ខាង​មុខនេះ ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​២០ មីនា​ ឆ្នាំ​២០២២ ហើយ​ក៏​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ដែរ​។​ដូច្នេះ​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នា​ពេល​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ធ្វើការ​វាស់​ស្ទង់​សមត្ថភាព បច្ចេកទេស ដើម្បី​ចូលរួម​ប្រកួត​ដែល​កម្ពុជា​ទទួល​ធ្វើ​នា​ខែ​មិន​ខាង​មុខ​។

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ ​លោក​​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធ​មុន្នី​រ័​ត្ន ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​តែងតែបាន​យកចិត្ត​ទុក​យ៉ាង​ខ្លាំង ហើយ​​លោក​ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើរ​ទៅ​ដល់​កីឡា​ករ កីឡាការិនី​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ជា​ពិសេស​ចៅ​ក្រោម​អាជ្ញាកណ្ដាល​ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការ​ដាក់​ពិន្ទុ​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​កា​រវិ​និ​ឆ័​យ​និង​ត្រឹមត្រូវ​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ឱ្យ​កីឡាករ កីឡាការិនី​ទទួល​បាន​លទ្ធផល​និង​សមិទ្ធិ​ផល​ដោយ​អស់ចិត្ត​ ។ ​ចំពោះ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៩​នេះ​ទៀត​នេះ​គឺជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​និង​មានការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​កីឡា​ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​កូ​វី​ដ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នា​ពេល​ខាង​មុខ អាច​ដំណើរការ​ទៅ​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ