ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់ឱ្យ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​រីក​ចម្រើន​​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ទាំង​៥​ឱ្យ​បាន​ខ្ជាប់ខ្ជួន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ប៉ាន សូរ​ស័ក្ដិ​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​លើក​ឡើង​ថា បើ​ចង់ឱ្យ​វិស័យ​កីឡា​ទោចក្រយាន​នៅ​កម្ពុជា​មានការ​រីក​ចម្រើន ត្រូវ​អនុវត្ត​គោលការណ៍​ទាំង​៥​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ប្រណាំង​ទោចក្រយាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ លោក​ប៉ាន សូរ​ស័ក្ដិ​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​លើក​ឡើង​ថា បើ​ចង់ឱ្យ​វិស័យ​កីឡា​ទោចក្រយាន​នៅ​កម្ពុជា​មានការ​រីក​ចម្រើន ត្រូវ​អនុវត្ត​គោលការណ៍​ទាំង​៥​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ប្រណាំង​ទោចក្រយាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក​ប៉ាន សូរ​ស័ក្តិ បាន​បន្ត​ថា ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​មកនេះ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់កីឡាករ កីឡាការិនី បាន​បញ្ចេញ​នូវ​ទេព​កោសល្យក៏​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​របស់​ពួក​គេ​ដែល​ខិតខំ​ហ្វឹកហាត់​កន្លង​មក​។ ចំពោះជ័យ​លា​ភី​ដែល​ពួក​គេ​ដណ្ដើម​បាន​នា​ពេល​នេះគឺជា​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ព្យាយាមយកចិត្តទុកដាក់​ក្នុង​ការ​គោរព​វិន័យ និង​គោរពតាម​បទបញ្ជា​របស់​សហព័ន្ធ​នៅ​ក្នុង​ការ​ប្រកួត​នេះ​។

លោក​បាន​សង្កត់ធ្ងន់​ថា ដើម្បី​ឱ្យ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា មានការ​រីក​ចម្រើន​ទាំង​បរិមាណ​និង​គុណភាព​សម្រាប់​ចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៤ ឆ្នាំ​២០២៧ នៅ​ប្រទេស​ម៉ា​ឡេ​សុ​ី និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០៣១​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​និង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ផ្សេង​ៗ​ទៀតក្នុង​នាម​ប្រធាន​សហព័ន្ធ​លោក​សូម​ផ្ដល់​នូវ​អនុសាសន៍​ចំនួន​៥​ចំណុច​ដូច​ខាងក្រោម​៖

ទី​១-​ត្រូវ​ខិតខំ​បណ្ដុះបណ្ដាល​ថ្នាក់​ថ្នាល បង្កើន​បរិមាណ​កីឡាករ កីឡាការិនី​តាម​ក្លិប សមាគម រាជធានី​-​ខេត្ត ឱ្យ​បាន​ទូលំទូលាយ មាន​ធនធានមនុស្ស សម្ភារ​គ្រប់គ្រាន់​ងាយស្រួល​ក្នុង​ការ​ហ្វឹកហាត់ និង​មានការ​ប្រកួត​គ្រប់​កម្រិត​ទាំង​ថ្នាក់​ភូមិភាគ​និង​ថ្នាក់​ជាតិ​។

ទី​២-​ត្រូវ​ពង្រឹងសមត្ថភាព​គ្រូបង្វឹក កីឡាករ កីឡាការិនី ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទាំង​បរិមាណ​ទាំង​គុណភាព ដើម្បី​ធ្វើ​ជា​ម្ចាស់​រៀបចំ​ការ​ប្រកួតកម្រិត​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​។

ទី​៣-​ត្រូវ​ជំរុញ​ឱ្យ​មានការ​ហ្វឹកហ្វឺន​ជា​ប្រចាំនិង​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​នៅ​តាម​បណ្ដា​ក្លិប សមាគម​នៅ​ទូ​ទាំង​ប្រទេស​។

ទី​៤-​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុងរបស់​សហព័ន្ធ មាន​ទំនាក់ទំនង​ល្អ​រវាង​ក្លិប សមាគម​នៅ​ទូ​ទាំង​ប្រទេស

និងទី​៥-​ត្រូវ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​បន្ថែម​ទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យ​បាន​ច្រើន​ក្នុង​១​ឆ្នាំ​ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ