ខេត្តក្រចេះ ៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមករា អមដំណើរដោយលោក លោកស្រី ឧត្តមសេនីយ៍ត្រីស្នងការរង និងលោកអធិការនគរបាលស្រុកនិងក្រុង បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមាន ថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។

ក្នុងឱកាសនាំយកអំណោយរបស់នាយឧត្តមសេនីយ៍បណ្ឌិត នេត សាវឿន លោកឧត្តមសេនីយ៍ទោ លនើ សុផាត ស្នងការនគបាលខេត្តក្រចេះ បាននាំនូវការសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ពីឯកឧត្តមអគ្គ នេត សាវឿន ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលប្រចាំទិសព្រះវិហារភូមិភាគ៤ ដែលកំពុងឈរជើងនៅទីនោះ ។

ជាមួយគ្នានោះដែរ ក្នុងនាមអគ្គបានជំរុញដល់កងកម្លាំងដែលកំពុងឈប់ជើងនៅភូមិភាគ៤ ត្រូវបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង កិច្ចសហការការពារនៅក្នុងតំបន់ព្រំដែនកម្ពូជា-ថៃ ឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនឹងការឆ្លើយតបរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជាការរងនគរបាលជាតិភូមិភាគ៤ បានធ្វើការប្ដេជ្ញាចិត្តនឹងបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គសន្តិបណ្ឌិត នេត សាវឿន ទៅតាមការអនុវត្តការងាររបស់កងកម្លាំងវរៈការពារព្រំដែនដែលកំពុងឈរជើងការពារនៅតាមបន្ទប់ព្រំដែនកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។



ចែករំលែកព័តមាននេះ