ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​សាច់​ណាស់​ ! រថយន្ត​កូរ៉េ បើក​បុក​បង្គោល​ភ្លើង រួច​បន្ត​បុក​រះ​រថយន្ត និង​ម៉ូតូ​៤​គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​រង​របួសធ្ងន់​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​លឿន មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បើក​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​បុក​នឹង​បង្គោល​ភ្លើង រួច​ក៏​ជ្រុល​បន្ត​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ផ្សេង​ទៀត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ក្បែរ​នឹង​ក្រសួង​កិច្ចការ​នារី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​រង​របួសធ្ងន់​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​លឿន មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បើក​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​បុក​នឹង​បង្គោល​ភ្លើង រួច​ក៏​ជ្រុល​បន្ត​ទៅ​បុក​រះ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ផ្សេង​ទៀត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ក្បែរ​នឹង​ក្រសួង​កិច្ចការ​នារី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ ។

រថយន្ត​បង្ក ជា​រថយន្ត​កូរ៉េ​ដឹក​អ៊ី​វ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-4163 ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ព្រូស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-9159 និង​ម៉ូតូ​រង​គ្រោះ​៣​គ្រឿង​ទៀត​មាន​ម៉ាក Honda SL ពណ៌​ស​មួយ​គ្រឿង និង​ហុងដា​ឌ្រ៊ី​ម ពណ៌​ខ្មៅ​២​គ្រឿង​ទៀត ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ខណៈ​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ក៏​ជ្រុល​បុក​នឹង​បង្គោល​ភ្លើង​ចំ​កណ្តាល​សួន បណ្តាល​អោយ​រង​ការ​ខូចខាត ។

នៅ​ពេល​ជាមួយ​គ្នា រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ចង្កូត​ឡើង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​នឹង​រថយន្ត​ព្រូស​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុង​គន្លង​ផ្លូវ​អាទិភាព បណ្តាល​អោយ​រង​ការ​ខូចខាត​កៀប​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ​រង​របួសធ្ងន់ ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​បន្ថែម បណ្តាល​ម៉ូតូ​ដួល​ពេញ​ដងផ្លូវ និង​មនុស្ស​ចំនួន​០៤​នាក់ ត្រូវ​រង​របួសធ្ងន់​ស្រាល ។

រីឯ​រថយន្ត​បង្ក​ត្រូវ​រង​ការ​ខូចខាត​ខាង​មុខ​ផ្នែក​រថយន្ត​ខាងឆ្វេង​ទាំងស្រុង​នឹង​ដាច់​កន្ទុយ​ខាងលើ​ចេញពី​រថយន្ត​តែ​ម្តង ។ បន្ទាប់​ពី​បង្កហេតុ​ហើយ​នោះ​តៃកុង​រថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​ចេញ​ទៅ​ក្រៅ ហើយ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ​នឹង​បាន​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ​អោយទៅ​ទទួលយក​ជន​រង​គ្រោះ​ទាំងអស់ ដើម្បី​យក​ទៅ​សង្គ្រោះ ។

ទន្ទឹម​នឹង​នោះ នគរបាល​មូលដ្ឋាន​ក៏​បាន​បន្ត​សហការ​ជាមួយ​នគរបាល​ជំនាញ អោយ​ចុះ​អន្តរាគមន៍​វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​រថយន្ត​ក៏​ដូច​ជា ម៉ូតូ​ជន​រង​គ្រោះ សរុប​ទាំងអស់​០៥​គ្រឿង យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ